អដ្ឋកថា មហាសុបិនជាតកទី ៧

ក្បាលទី 45 · ទំព័រ 750

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធមហាស ុបិន ១៦ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា លាវូនិ សីទន្តិ ដូច្នេះជាដើម ។ បានឮមកថា ថ្ងៃមួយ ព្រះបាទកោសលមហារាជ ទ្រង់ចូលកាន់និទ្រា ក្នុងរាត្រីកាល ក្នុងបច្ឆិមយាម ទ្រង់ឃើញមហាសុបិននិមិត្ត ១៦ ប្រការ ទ្រង់ ចំបែងព្រះហបឫទ័យ តើនអំពីព្រះបន្ទំ ទ្រង់ព្រះតម្រិះថា ព្រោះអញឃើញ សុបិននិមិត្តទាំងនេះ នឹងមានអ្វីកើតដល់អញហ្ន៎ ជាបុគ្គលត្រូវមរណភ័យ គំរាមហើយ ទ្រង់ប្រថាប់លើព្រះទែនសយនានោះឯង រហូតកន្លងរាត្រីកាល ។ ព្រឹកឡើង ពួកព្រាហ្មណបុរោហិត ចូលគាល់ក្រាបទូលសួរថា បពិត្រ មហារាជ ទ្រង់ផ្ទំជាសុខឬ ក៏ឆ្លើយថា លោកអាចារ្យទាំងឡាយ យើងមាន សេចក្តីសុខបានដូចម្តេច យប់មិញក្នុងពេលទៀបភ្លឺ យើងឃើញសុបិននិមិត្ត ១៦ ប្រការ តាំងអំពីឃើញសុបិននិមិត្តទាំងនោះហើយ យើងដល់នូវការតក់ស្លុត ជាកម្លាំង កាលពួកបុរោហិតក្រាបទូលថា បពិត្រមហារាជ សូមទ្រង់ តំណាលរឿងនោះចុះ ពួកទូលបង្គំស្តាប់ហើយ និងទស្សន៍ទាយថ្វាយបាន ទើប ត្រាស់សុបិនដែលឃើញហើយ ឲ្យពួកព្រាហ្មណ៍ស្តាប់ ហើយត្រាស់ថា ព្រោះ ការឃើញសុបិនទាំងនេះ នឹងមានអ្វីកើតឡើងដល់យើង ពួកព្រាហ្មណ៍នាំគ្នា រលាស់ដៃ កាលព្រះរាជាត្រាស់សួរថា ព្រោះហេតុអ្វី ទើបពួកអ្នកនាំគ្នារលាស់ ដៃ ទើបពួកព្រាហ្មណ៍នាំគ្នាក្រាបទូលថា បពិត្រមហារាជ សុបិនទាំងឡាយ អាក្រក់ពេក ។ ព្រះរាជាត្រាស់សួរថា សុបិនទាំងនោះនឹងមានផលដូចម្តេច ទើបពួកព្រាហ្មណ៍ក្រាបទូលថា នឹងមានអន្តរាយ ៣ យ៉ាង គឺអន្តរាយដល់ រាជសម្បត្តិ ១ អន្តរាយ គឺរោគបៀនបៀន ១ អន្តរាយដល់ព្រះជន្ម ១ ឯណានី មួយមិនខាន ។ ព្រះរាជាត្រាស់សួរថា តើអាចកែខៃបានដែរឬទេ ព្រាហ្មណ៍ ទាំ