អដ្ឋកថា ឥល្លិសជាតកទី ៨

ក្បាលទី 45 · ទំព័រ 775

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ ប្រារព្ធ សេដ្ឋីឈ្មោះមច្ឆរិយកោសិយ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា ឧភោ ខញ្ជា ដូច្នេះជាដើម ។ បានឮថា មិនឆ្ងាយអំពីនគររាជគ្រឹះ មាននិគមឈ្មោះសក្ករៈ ក្នុងនិគម នោះ មានសេដ្ឋីម្នាក់ ឈ្មោះមច្ឆរិកោសិយ មានសម្បត្តិ ៨០ កោដិ អាស្រ័យ នៅ ។ សេដ្ឋីនោះយកចុងស្បូវជ្រលក់ប្រេងឲ្យទានដល់មនុស្សដទៃ ត្រឹមតែ មួយតំណក់ក៏មិនមាន ទាំងខ្លួនឯងក៏មិនព្រមបរិភោគ ដោយប្រការដូច្នេះ ។ សម្បត្តិរបស់គាត់មិនបានជាប្រយោជន៍ដល់បុត្រ និងភរិយាជាដើមឡើយ មួយ អន្លើដោយសមណព្រាហ្មណ៍ មិនបានពាល់ត្រូវ ឬប្រើប្រាស់ឡើយ ដូចស្រះ បោក្ខរណីដែលអារក្ខទឹកគ្រប់គ្រង ដូច្នោះ ។ ថ្ងៃមួយ ព្រះបរមសាស្តា ចេញអំពីព្រះមហាករុណាសមាបត្តិក្នុងពេល ទៀបភ្លឺ ទ្រង់ប្រមើលមើលសត្វដែលជាពូជល្មមទូន្មានឲ្យត្រាស់ដឹងបានពេញ លោកធាតុទាំងមូល បានទតឃើញឧបនិស្ស័យនៃសោតាបត្តិផលរបស់សេដ្ឋី មួយអន្លើដោយភរិយា ដែលនៅឆ្ងាយដល់ទៅ ៤៥ យោជន៍ ។ ក្នុងកាលមុន បន្ទាប់អំពីថ្ងៃនោះ លោកសេដ្ឋីបានទៅកាន់ព្រះរាជវាំងគាល់ព្រះរាជា លុះ ត្រឡប់មកវិញ ឃើញអ្នកជនបទម្នាក់កំពុងស្រេកឃ្លាន អង្គុយបរិភោគនំ អំបែងផ្សំដោយសណ្តែក កើតចំណង់ក្នុងរសនំនោះ ទៅដល់ផ្ទះរបស់ខ្លួន ហើយ ត្រិះរិះថា បើអញប្រាប់ថា ចង់ស៊ីនំអំបែង មនុស្សជាច្រើន នឹងចង់ ស៊ីជាមួយអញ បើដូច្នេះ ទ្រព្យ មានអង្ករ សប្បិ ទឹកអំពៅរបស់អញ នឹង ត្រូវរលស់ទៅច្រើន អញនឹងមិនប្រាប់ដល់អ្នកណា ហើយអត់សង្កត់នូវចំណង់ ត្រាច់ទៅ ។ លុះយូរទៅ ក៏កើតរោគស្គមលឿង មានខ្លួនរវាមដោយសរសៃ ពេលនោះ ក៏មិនអាចអត់ទ្រាំបាន ទើបចូលដេកសំកុកលើគ្រែតូច តែទោះជា យ៉ាងនោះ ក៏មិនប្រាប់ដល់ប