ខរស្សរជាតកទី ៩

ក្បាលទី 45 · ទំព័រ 792

( ពាណិជពោធិសត្វពោលថា ) កាលណា ( ពួកចោរ ) ប្លន់ សម្លាប់គោទាំងឡាយ ដុតផ្ទះទាំងឡាយ និងនាំជនយកទៅហើយ ក្នុង កាលនោះ កូនរបស់ស្ត្រីដែលមានកូនស្លាប់ហើយ ( គឺចៅហ្វាយស្រុកឥត មានសេចក្តីអេនោខ្មាស ) វាយស្គរឲ្យមានសំឡេងខ្លាំង ដើរមក ។