អដ្ឋកថា ខរស្សរជាតកទី ៩
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអមាត្យម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យតោ វិលុត្តា ច ហតា ច គាវោ ដូច្នេះជាដើម ។ បានឮថា អមាត្យម្នាក់របស់ព្រះបាទកោសល ញ៉ាំងព្រះរាជាឲ្យប្រោសប្រាណ ហើយ បានកម្លាំងក្នុងបច្ចន្តគាម ទៅរួមជាមួយពួកចោរ ពោលថា យើង នឹងនាំពួកមនុស្សចូលព្រៃ ពួកឯងប្លន់ស្រុកហើយ ចែកឲ្យយើងពាក់កណ្តាល ដូច្នេះហើយ ហៅពួកមនុស្សឲ្យប្រជុំគ្នា ហើយនាំចូលព្រៃមុន កាលពួក ចោរនាំគ្នាមកចាប់មេគោកាប់ស៊ីសាច់ ប្លន់ភូមិស្រុក នាំគ្នាទៅហើយ មាន មហាជនចោមរោម ត្រឡប់ចូលស្រុកក្នុងវេលាល្ងាច មិនយូរបុន្មាន ការធ្វើ នៃអមាត្យនោះក៏ប្រាកដ ពួកមនុស្សនាំគ្នាក្រាបទូលដល់ព្រះរាជា ។ ព្រះរាជា ត្រាស់ឲ្យហៅមកហើយ ឲ្យកំណត់ទោស ទ្រង់ដាក់អាជាដល់ទោសានុទោស បញ្ជូនចៅហ្វាយស្រុកដទៃទៅជំនួស ហើយយាងចូលទៅវត្តជេតពន ថ្វាយបង្គំ ព្រះតថាគត ក្រាបទូលរឿងនោះដល់ព្រះសាស្តា ។ ព្រះសាស្តាត្រាស់ថា មហាបពិត្រ មិនមែនតែក្នុងឥឡូវនេះបុណ្ណោះទេ ដែលអមាត្យនោះមាន ប្រក្រតីប្រព្រឹត្តយ៉ាងនេះ សូម្បីក្នុងកាលមុន ក៏មានប្រក្រតីប្រព្រឹត្តយ៉ាងនេះ ដូចគ្នា កាលព្រះបាទកោសលក្រាបទូលអារាធនា ទ្រង់នាំរឿងក្នុងអតីតមក សាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ទ្រង់ព្រះរាជទានបច្ចន្តគាមដល់អមាត្យម្នាក់ ។ រឿងទាំងអស់ ដូចគ្នា នឹងរឿងនេះឯង ។ ក្នុងកាលនោះ ព្រះពោធិសត្វត្រាច់ទៅក្នុងបច្ចន្តគាម ដើម្បីជួញដូរក្នុងស្រុកនោះ ព្រះពោធិសត្វ កាលមេស្រុកនោះវាយស្គរគគ្រឹក គគ្រេង មកជាមួយមហាជន ក្នុងវេលាល្ងាច ទើបពោលថា មេស្រុក អាក្រក់នេះ ផ្សំគំនិតជាមួយពួកចោរ ឲ្យចោរប្