ភីមសេនជាតកទី ១០
ក្បាលទី 45 · ទំព័រ 796
( ចូឡធនុគ្គហបណ្ឌិតពោធិសត្វពោលថា ) ម្នាលភីមសេន ក្នុងកាលមុន ឯងបានអួតហើយ ក្នុងកាលក្រោយ ស្រាប់តែគ្រឿងសំអុយ សម្រប់ហូរចេញ ( អាចម៍ ) របស់ឯង ហូរចេញមក ហេតុទាំង ២ មិន សមគ្នា គឺការនិយាយអំពីចម្បាំង និងការចង្អៀតចង្អល់ចិត្តរបស់ឯងនេះ ។ ភីមសេនជាតកទី ១០ ចប់ វរុណវគ្គទី ៨ ចប់ ឧទ្ទាននៃវរុណវគ្គនោះ គឺ និយាយអំពីវរុណជាតក ១ អកតញ្ញូ ( ក្នុងសីលវនាគជាតក ) ១ ពាក្យពិតដ៏ប្រសើរ ( ក្នុងសច្ចង្កិរជាតក ) ១ ឈើម្ចាស់ព្រៃ ( ក្នុង រុក្ខធម្មជាតក ) ១ ការធ្វើផ្គរឲ្យលាន់ ( ក្នុងមច្ឆជាតក ) ១ ករុណា ( ក្នុងអសង្កិយជាតក ) ១ ថ្មអណ្តែត ( ក្នុងមហាសុបិនជាតក ) ១ ឥល្លិសសេដ្ឋី ( ក្នុងឥល្លិសជាតក ) ១ ស្គរ ( ក្នុងខរស្សរជាតក ) ១ គ្រឿងសំអុយសម្រាប់ហូរចេញ ( ក្នុងភីមសេនជាតក ) ១ ត្រូវជា ១០ ។