អដ្ឋកថា ភីមសេនជាតកទី ១០

ក្បាលទី 45 · ទំព័រ 797

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអួតអាង មួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យន្តេ បវិកត្ថិតំ បុរេ ដូច្នេះជាដើម ។ បានឮថា ភិក្ខុមួយរូបដើរអួត បង្អាប់អ្នកដទៃ បោកបញ្ឆោតក្នុងពួកភិក្ខុ ដែលជាថេរៈ និងនវក និងជាមជ្ឈិម ដោយអំណាចសម្បត្តិ មានជាតិជាដើម ថា អាវុសោទាំងឡាយ បើពោលដល់ជាតិ អ្នកមិនស្មើខ្ញុំដោយជាតិទេ បើ ពោលដោយគោត្រ អ្នកមិនស្មើខ្ញុំដោយគោត្រទេ ពួកយើងកើតក្នុងត្រកូល មហាក្សត្របែបនេះ បុគ្គលដែលឈ្មោះថា ប្រៀបផ្ទឹមនឹងយើងដោយគោត្រ ឬ ដោយទ្រព្យ ឬដោយឋានៈនៃត្រកូល មិនមានឡើយ គំនរមាសជាដើមមាន រាប់មិនអស់ សូម្បីតែពួកទាសកម្មកររបស់យើង ក៏នាំគ្នាស៊ីបាយស្រូវសាលី ស្លៀកសំពត់ដែលមកអំពីដែនកាសីជាដើម លាបស្រឡាបនូវគ្រឿងលាប ដែលមកអំពីដែនកាសី ព្រោះជាបព្វជិត ឥឡូវនេះ យើងបរិភោគភោជន សៅហ្មង ដណ្តប់ចីវរអន់ៗ យ៉ាងនេះ ។ គ្រានោះ ភិក្ខុមួយរូបសាកសួរទីកន្លែង នៃត្រកូលរបស់លោកបានពិតប្រាកដ ក៏ពោលភាពដែលលោកអួតនោះ ដល់ពួកភិក្ខុៗ អង្គុយប្រជុំគ្នាក្នុងធម្មសភា ពោលដល់ទោស ដែលមិនមែន គុណរបស់លោកថា នែអាវុសោទាំងឡាយ ភិក្ខុនោះបួសហើយក្នុងសាសនា ដែលនាំចេញចាកទុក្ខបែបនេះ គង់ដើរពោលបង្អាប់ បោកបញ្ឆោតបាន ។ ព្រះសាស្តា យាងមក ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នក ប្រជុំសន្ទនាគ្នាដោយរឿងអ្វី ភិក្ខុទាំងឡាយទូលឲ្យទ្រង់ជ្រាបថា បពិត្រ ព្រះអង្គដ៏ចម្រើន ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលភិក្ខុនោះនិយាយអួត សូម្បីក្នុង កាលមុន ក៏ធ្លាប់អួត បន្តុះបង្អាប់ បោកបញ្ឆោតមកហើយ ដូច្នេះហើយ ទ្រង់ នាំយករឿងក្