អដ្ឋកថា សុរាបានជាតកទី ១

ក្បាលទី 45 · ទំព័រ 806

ព្រះសាស្តា ទ្រង់អាស្រ័យនគរកោសម្ពី គង់នៅក្នុងឃោសិតារាម ទ្រង់ប្រារព្ធព្រះសាគតត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អបយិម្ញ អនច្ចិម្ញ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា កាលព្រះសាស្តាចាំវស្សាក្នុងក្រុងសាវត្ថីហើយ បាន យាងចារិកទៅដល់និគមមួយ ឈ្មោះភទ្ទវតិកា ពួកអ្នកចិញ្ចឹមគោ ចិញ្ចឹមសត្វ អ្នកស្រែ និងអ្នកដំណើរឃើញព្រះសាស្តាយាងមក នាំគ្នាថ្វាយបង្គំ ក្រាបទូល ឃាត់ថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះសាស្តាកុំយាងទៅកាន់កំពង់អម្ពៈ ឡើយ ត្បិតនាគឈ្មោះអម្ពតិត្ថកៈ ត្រង់អាស្រមរបស់ជដិល ក្នុងកំពង់អម្ពៈ ជាសត្វមានពិសដ៏ពន្លឹក អាចបៀតបៀនទ្រង់បាន ។ ព្រះសាស្តាធ្វើហាក់ដូចជា មិនឮនូវពាក្យរបស់មនុស្សទាំងនោះ កាលមនុស្សទាំងនោះក្រាបទូលអស់ វារៈ ៣ ដង ក៏យាងទៅទាល់តែបាន ។ បានឮថា ក្នុងទីនោះ ព្រះសាស្តា គង់នៅក្នុងដងព្រៃមួយកន្លែង មិនឆ្ងាយអំពីនិគមភទ្ទវតិកា សម័យនោះឯង ព្រះសាគតត្ថេរជាពុទ្ធុប្បដ្ឋាក ប្រកបដោយឫទ្ធិជារបស់បុថុជ្ជន ចូលទៅជិត អាស្រមនោះ ក្រាលកម្រាលដែលធ្វើដោយស្មៅ ក្នុងលំនៅរបស់នាគនោះ ហើយអង្គុយពត់ភ្នែន នាគអត់ធន់មិនបាន ក៏បញ្ចេញផ្សែង ព្រះថេរៈក៏បព្ចោញ ផ្សែងដែរ ។ នាគធ្វើឲ្យភ្លើងឆេះឡើង ព្រះថេរៈក៏ធ្វើឲ្យភ្លើងឆេះដែរ តេជះ របស់នាគគ្របសង្កត់ព្រះថេរៈមិនបាន តេជះរបស់ព្រះថេរៈគ្របសង្កត់នាគបាន លោកបង្រ្កាបស្តេចនាគនោះ ឲ្យតាំងនៅក្នុងសរណៈ ក្នុងសីលបានហើយ បានទៅកាន់សម្នាក់ព្រះសាស្តា ដោយប្រការដូច្នេះ ។ ឯព្រះបរមសាស្តា គង់ នៅក្នុងនិគមភទ្ទវតិកាតាមព្រះពុទ្ធអធ្យាស្រ័យហើយ បានយាងទៅកាន់នគរ កោសម្ពី រឿងដែលព្រះសាគតត្ថេរបង្រ្កាបនាគ បានល្បីទួទៅពេញជនបទ ។