កាឡកណ្ណិជាតកទី ៣
ក្បាលទី 45 · ទំព័រ 816
( មហាយសសេដ្ឋីពោធិសត្វពោលថា ) បុគ្គលដែលជាមិត្ត បានដោយ ( ហេតុត្រឹមតែដើរជាមួយគ្នា ) ៧ ជំហាន បុគ្គលជាសម្លាញ់ បាន ដោយ ( ហេតុត្រឹមតែដើរជាមួយគ្នា ) ១២ ជំហាន បុគ្គលជាញាតិ បាន ដោយ ( ការនៅជាមួយគ្នា ) ១ ខែ ឬកន្លះខែ បុគ្គលដែលទុកស្មើនឹង ខ្លួន ព្រោះនៅលើសអំពីកាលនោះទៅទៀត ខ្ញុំនោះ នឹងលះបង់នូវសម្លាញ់ ឈ្មោះកាឡកិណី ដែលធ្លាប់ស្និទ្ធស្នាលអស់កាលយូរ ព្រោះហេតុនៃសេចក្តី សុខរបស់ខ្លួន ដូចម្តេចបាន ។