អត្ថស្សទ្វារជាតកទី ៤

ក្បាលទី 45 · ទំព័រ 822

( សេដ្ឋីពោធិសត្វជាបិតាពោលថា ) បុគ្គលគប្បីប្រាថ្នាលាភ ដ៏ឧត្តម គឺការមិនមានរោគ ១ សីល ( គឺមារយាទ ) ១ ការយល់ឃើញ តាមបណ្ឌិតអ្នកដឹង ១ ការឧស្សាហ៍ស្តាប់ ១ ការអនុវត្តន៍នូវសុចរិតធម៌ ១ ការមិនរួញរានៃចិត្ត ១ ធម៌ទាំង ៦ នេះ ជាទ្វារ ទាំងជាប្រធាននៃសេចក្តីចម្រើន ។