អដ្ឋកថា អត្ថស្សទ្វារជាតកទី ៤

ក្បាលទី 45 · ទំព័រ 823

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធបុត្រ ដែលឈ្លាសក្នុងប្រយោជន៍ម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា អារោគ្យមិច្ឆេ បរមញ្ច លាភំ ដូច្នេះជាដើម ។ មានរឿងសង្ខេបថា ក្នុងនគរសាវត្ថី បុត្ររបស់លោកសេដ្ឋីមានសម្បត្តិច ្រើនម្នាក់ កើតមកបាន ៧ ឆ្នាំ ជាអ្នកមានបញ្ញាឈ្លាសវៃក្នុងប្រយោជន៍ ។ ថ្ងៃមួយ ចូលទៅរកបិតា សួរដល់រឿងដែលឈ្មោះថា ទ្វារនៃប្រយោជន៍ សេដ្ឋី ជាបិតាមិនដឹងបញ្ញានោះ ទើបកើតបរិវិតក្កៈថា បញ្ញានេះសុខុមពេក វៀរព្រះ សម្មាសម្ពុទ្ធហើយ អ្នកដទៃក្នុងលោកសន្និវាស ដោយកំណត់ដោយភវគ្គព្រហ្ម ជាចំណែកបំផុតខាងលើ និងដោយអវីចីជាចំណែកបំផុតខាងក្រោម ដែល ឈ្មោះថា អាចស្រាយបញ្ញានេះ មិនមានឡើយ ទើបលោកនាំបុត្រឲ្យកាន់ផ្កា គ្រឿងក្រអូប និងគ្រឿងលាបជាច្រើនទៅកាន់ជេតពនវិហារ បូជាព្រះសាសនា ហើយថ្វាយបង្គំ អង្គុយក្នុងចំណែកម្ខាង ទូលសេចក្តីនេះនឹងព្រះមានព្រះភាគ ថា បពិត្រព្រះអង្គដ៏ចម្រើន ក្មេងនេះ មានបញ្ញាឈ្លាសក្នុងប្រយោជន៍ សួរ រកទ្វារនៃប្រយោជន៍ជាមួយខ្ញុំព្រះអង្គៗ មិនដឹងបញ្ញានោះ ទើបមកកាន់សម្នាក់ ព្រះអង្គ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមឱកាស សូមទ្រង់ដោះបញ្ញា នោះចុះ ។ ព្រះសាស្តាត្រាស់ថា ម្នាលឧបាសក សូម្បីក្នុងកាលមុន តថាគត ក៏ត្រូវក្មេងនេះសួរបញ្ញានោះហើយ តថាគតក៏ពោលដោះស្រាយបញ្ញានោះនឹង ក្មេងនោះហើយ ក្នុងកាលនោះ កុមារនេះចាំនូវបញ្ញានោះ តែឥឡូវនេះកំណត់