អដ្ឋកថា កិម្បកជាតកទី ៥

ក្បាលទី 45 · ទំព័រ 828

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអផ្សុក មួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អាយតឹ ទោសំ នាញ្ញាយ ដូច្នេះជាដើម ។ បានឮថា កុលបុត្រម្នាក់ បួសថ្វាយជីវិតក្នុងព្រះពុទ្ធសាសនា ថ្ងៃមួយត្រ ាច់បិណ្ឌបាតក្នុងនគរសាវត្ថី ឃើញស្រីម្នាក់ តែងខ្លួនស្អាតបាត កើតអផ្សុក កាលនោះ អាចារ្យ និងឧបជ្ឈាយ៍ នាំលោកមកកាន់សម្នាក់របស់ព្រះបរមសាស្តា ។ ព្រះបរមសាស្តាត្រាស់សួរថា ម្នាលភិក្ខុ អ្នកអផ្សុកពិតឬ ។ កាលលោកក្រាបទូលថា ករុណាព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា បញ្ចកាមគុណទាំងនេះ គួរត្រេកអរក្នុងពេលបរិភោគ តែកាលបរិភោគបញ្ចកាមគុណទាំងនោះ ប្រៀបបាននឹងការបរិភោគផ្លែឈើឈ្មោះកិម្បក្កៈ ដែល មានជាតិពុល ព្រោះជាហេតុឲ្យបដិសន្ធិក្នុងនរកជាដើម ដែលឈ្មោះថា ផ្លែ កិម្បក្កៈ សម្បូរដោយពណ៌ ក្លិន និងរស តែបរិភោគចូលទៅហើយ ក៏ដាច់ នូវពោះវេនោ ធ្វើឲ្យអស់ជីវិត ។ ក្នុងកាលមុន មនុស្សជាច្រើន មិនឃើញ ទោសរបស់ផ្លែនេះ ជាប់ចិត្តក្នុងពណ៌ ក្លិន និងរស នាំគ្នាបរិភោគផ្លែនោះ ក៏ ដល់នូវការអស់ជីវិត កាលភិក្ខុទាំងនោះក្រាបទូលអារាធនា ទ្រង់នាំអតីត និទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វជាឈ្មួញរទេះ គ្រប់គ្រងរទេះ ៥០០ ធ្វើដំណើរ ទៅកាន់ជាយដែនឆ្ងាយៗ ដល់មាត់ព្រៃ ហៅមនុស្សទាំងឡាយ ប្រជុំដាស់តឿន ថា ក្នុងព្រៃនេះ មានដើមឈើដែលមានពិស បើមិនសួរយើងជាមុន កុំ បរិភោគផ្លែដែលមិនធ្លាប់បរិភោគមកអំពីមុនជាដាច់ខាត ជនដែលធ្វើដំណើរ ឆ្លងកាត់ព្រៃ បានឃើញដើមកិម្បក្កៈមួយដើម មានមែកទន់ចុះ ព្រោះធ្ងន់នឹង ផ្លែ ដើមក្តី មែកក្តី ស្លឹកក្តីនៃ