អដ្ឋកថា សីលវិមំសជាតកទី ៦
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រាហ្មណ៍ ដែលសាកល្បងសីលម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សីលំ កិរេវ កល្យាណំ ដូច្នេះជាដើម ។ បានឮមកថា ព្រាហ្មណ៍នោះ អាស្រ័យព្រះបាទកោសលចិញ្ចឹមជីវិត ជា អ្នកដល់ត្រៃសរណគមន៍ មានសីល ៥ មិនដាច់ ជាអ្នកដល់ត្រើយនៃវេទ ព្រះរាជាទ្រង់ត្រិះរិះថា ព្រាហ្មណ៍នេះមានសីល ដូច្នេះហើយ ទ្រង់សរសើរ ក្រៃលែង ។ ព្រាហ្មណ៍គិតថា ព្រះរាជានេះទ្រង់សរសើរអញក្រៃលែងជាង ព្រាហ្មណ៍ដទៃៗ ទ្រង់ឃើញអញដូចជាបុគ្គលគួរគោរពក្រៃលែង ទ្រង់ធ្វើការសរសើរ នេះ ព្រោះអាស្រ័យជាតិសម្បត្តិ គោត្តសម្បត្តិក ុលសម្បត្តិ បទេសសម្បត្តិ និងសិប្បសម្បត្តិរបស់អញឬហ្ន៎ ឬទ្រង់អាស្រ័យសីលសម្បត្តិ របស់អញ អញនឹងសាកល្បងមើល ។ ថ្ងៃមួយ ព្រាហ្មណ៍ចូលកាន់ទីគាល់ កាលត្រឡប់មកផ្ទះ បានចាប់យកកហាបណៈ ១ អំពីហិបរបស់ហិរញ្ញិកម្នាក់ ដោយមិនបានប្រាប់ឡើយ គ្រានោះ ហិរញ្ញិកមិនបានពោលអ្វីជាមួយគាត់ ព្រោះ គោរពក្នុងព្រាហ្មណ៍ អង្គុយព្រងើយ ។ ស្អែកឡើង បានចាប់យក ២ កហាបណៈ ហិរញ្ញិកក៏នៅស្ងៀមដូចគ្នា ក្នុងថ្ងៃទី ៣ ព្រាហ្មណ៍ស្រវាយក មួយក្តាប់ កាលនោះ ហិរញ្ញិកពោលថា ថ្ងៃនេះជាថ្ងៃទី ៣ ដែលលោកយក ព្រះរាជទ្រព្យទៅ ស្រែកប្រកាស ៣ ដងថា យើងចាប់ចោរលួចទ្រព្យរបស់ ព្រះរាជាបានហើយ កាលនោះ មនុស្សទាំងឡាយ រត់មកអំពីទិសផ្សេងៗ និយាយនឹងព្រាហ្មណ៍ថា អ្នកក្លែងប្រព្រឹត្តដូចជាអ្នកមានសីលមកអស់កាល យូរបែបនេះ ដូច្នេះហើយ ក៏វាយ ២-៣ ដង ចាប់ចងទៅបង្ហាញដល់ព្រះរាជា ៗ ក្តៅព្រះហបឫទ័យ ត្រាស់ថា នែព្រាហ្មណ៍ ហេតុអ្វី ទើបធ្វើកម្មរបស់ អ្នកទ្រុស្តសីលបែបនេះ ហើយត្រាស់ថា ពួកអ្នកទៅចុះ ចូរដាក់ព្រះរាជអាជ្ញា ដល