មង្គលជាតកទី ៧

ក្បាលទី 45 · ទំព័រ 838

( ព្រះសាស្តាទ្រង់ត្រាស់ថា ) មង្គលទាំងឡាយក្តី ឧត្បាត ទាំងឡាយក្តី សុបិនទាំងឡាយក្តី លក្ខណៈទាំងឡាយក្តី ដែលបុគ្គលណាបាន ផ្តាច់បង់ហើយ បុគ្គលនោះ ឈ្មោះថា អ្នកកន្លងផុតនូវទោសនៃមង្គល ( ភ្ញាក់ផ្អើល ) ជាអ្នកគ្របសង្កត់នូវយុគក្កិលេស និងយោគក្កិលេស រមែងមិនមក កើតទៀត ។