អដ្ឋកថា សារម្ភជាតកទី ៨

ក្បាលទី 45 · ទំព័រ 846

ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឱមសវាទសិក្ខាបទ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កល្យា - ណិមេវ មុព្ចោយ្យ ដូច្នេះជាដើម ។ ក្នុងរឿងទាំង ២ ក៏ដូចគ្នានឹងរឿងដែលពោលហើយ ក្នុងនន្ទវិសាលជាតកខាងដើម សេចក្តីប្លែកក្នុងជាតកនេះ ព្រះពោធិសត្វសោយព្រះជាតិជា គោ ទ្រទ្រង់នូវកម្លាំង ឈ្មោះសារម្ភៈរបស់ព្រាហ្មណ៍ម្នាក់ ក្នុងនគរតក្កសិលា ដែនគន្ធារៈ ។ ព្រះសាស្តាទ្រង់ត្រាស់ដឹងក្រៃលែងហើយ កាលត្រាស់រឿង ក្នុងអតីតនេះហើយ ត្រាស់គាថានេះថា បុគ្គលគប្បីបព្ចោញវាចាល្អតែម្យ៉ាង មិនគប្បីបព្ចោញវាចាអាក្រក់ ឡើយ ការបញេ្ចញវាចាល្អ ជាការប្រពៃ ព្រោះបុគ្គលបញ្ចេញ វាចាអាក្រក់ រមែងក្តៅក្រហាយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា កល្យាណិមេវ មុព្ចោយ្យ សេចក្តីថា បុគ្គល គប្បីបព្ចោញ គឺគប្បីថ្លែង បានដល់ គប្បីពោលពាក្យដែលផុតចាកទោស ៤ យ៉ាង ឈ្មោះថា ជាពាក្យល្អ គឺមិនមានទោស ។ បទថា ន ហិ មុព្ចោយ្យ បបិកំ សេចក្តីថា មិនគប្បីបញ្ចេញនូវពាក្យ អាក្រក់ គឺវាចាលាមក បានដល់ ពាក្យដែលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនដទៃៗ ។ បទថា មោក្ខោ កល្យាណិយា សាធុ សេចក្តីថា ការបន្លឺវាចាល្អ បុណ្ណោះ ញ៉ាំងប្រយោជនឲ្យ៍សម្រេច គឺជាការល្អ ជាការចម្រើនក្នុងលោក នេះ ។ បទថា មុត្វា តប្បតិ បបិកំ សេចក្តីថា កាលបន្លឺ គឺថ្លែង បានដល់ ពោលពាក្យអាក្រក់ គឺពាក្យគ្រោតគ្រាតហើយ បុគ្គលនោះ រមែងក្តៅក្រហាយ គឺសោកសៅលំបាក ។