អកតញ្ញុជាតកទី ១០

ក្បាលទី 45 · ទំព័រ 853

( សេដ្ឋីពោធិសត្វពោលថា ) បុគ្គលណា មិនដឹងនូវអំពើល្អ ដែលគេធ្វើហើយ នូវប្រយោជន៍ដែលគេធ្វើហើយ ក្នុងកាលមុនទេ បុគ្គល នោះ កាលបើកិច្ចកើតព្រមហើយ ក្នុងកាលខាងក្រោយ រមែងមិនបាននូវ បុគ្គលអ្នកធ្វើ ( ឧបការគុណមុននោះជាគ្នា ) ឡើយ ។ អកតញ្ញូជាតកទី ១០ ចប់ អបាយិម្ហវគ្គទី ៩ ចប់ ឧទ្ទាននៃអបាយិម្ហវគ្គនោះ គឺ យើងបានផឹកសុរា ( ក្នុងសុរាបានជាតក ) ១ ប្រាសាទកែវមណី ( ក្នុងមិត្តវិន្ទជាតក ) ១ ៧ ជំហាន ( ក្នុងកាឡកិណិជាតក ) ១ ធម៌ ៦ ( ក្នុងអត្ថស្សទ្វារជាតក ) ១ ទោសក្នុងអនាគត ( ក្នុង កិម្បកជាតក ) ១ ពស់មានសីល ( ក្នុងសីលវីមំសជាតក ) ១ ការប្រកាន់មង្គល ( ក្នុងមង្គលជាតក ) ១ វាចាលាមក ( ក្នុង សារម្ភជាតក ) ១ ឆ្តោរមាស ១០០ ( ក្នុងកុហកជាតក ) ១ ប្រយោជន៍ដែលគេធ្វើតបវិញ ( ក្នុងអកតញ្ញូជាតក ) ១ ត្រូវជា ១០ ។