លិត្តជាតកទី ១

ក្បាលទី 45 · ទំព័រ 858

( អ្នកលេងស្កាពោធិសត្វពោលថា ) បុរសកាលលេបនូវ កូនស្កា ប្រឡាក់ដោយថ្នាំពិស មានតេជះដ៏ខ្លាំង ក៏មិនដឹងខ្លួន ម្នាលអ្នក ចង្រៃ អ្នកចូរលេបទៅ នែអ្នកលេងអាក្រក់ អ្នកចូរលេបទៅ ពិសដ៏ផ្សាក្តៅ នឹងមានដល់អ្នកក្នុងកាលជាខាងក្រោយ ។