អដ្ឋកថា លិត្តជាតកទី ១

ក្បាលទី 45 · ទំព័រ 859

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការបរិភោគ បច្ច័យ ដែលមិនបានពិចារណា ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា លិត្តំ បរមេន តេជសា ដូច្នេះជាដើម ។ បានឮមកថា ក្នុងកាលនោះ ពួកភិក្ខុបានបច្ច័យ មានចីវរជាដើមជាច្រើន តែមិនបានពិចារណាហើយបរិភោគ ភិក្ខុទាំងនោះមិនបានពិចារណាបច្ច័យ ៤ ហើយបរិភោគ ដោយច្រើនមិនផុតចាកនរក និងកំណើតសត្វតិរច្ឆានឡើយ ព្រះសាស្តាទ្រង់ជ្រាបហេតុនោះ ត្រាស់ធម្មកថាដល់ភិក្ខុទាំងឡាយ ដោយ បរិយាយជាច្រើន ត្រាស់ដល់ទោសក្នុងការមិនពិចារណាបច្ច័យ ហើយប្រើប្រាស់ ដោយពុទ្ធវចនៈថា ម្នាលភិក្ខុទាំងឡាយ ធម្មតាភិក្ខុបានទទួលបច្ច័យ ៤ ហើយ មិនពិចារណា បរិភោគ មិនគួរឡើយ ព្រោះដូច្នោះ តាំងអំពីនេះទៅ ពួកអ្នកត្រូវពិចារណាហើយ សឹមបរិភោគ កាលទ្រង់សម្តែងវិធីពិចារណា ទ្រង់ដាក់បែបផែន ដោយន័យ ( ក្នុងមជ្ឈិមនិកាយ មូលបណ្ណាសក ) ជាដើមថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយ ឧបាយហើយ អាស្រ័យ សេព គឺប្រើប្រាស់នូវសំពត់ចីវរ ។ បេ ។ គ្រាន់តែ ដើម្បីបិទបាំងនូវអវ័យវៈ ដែលធ្វើនូវសេចក្តីខ្មាសឲ្យកម្រើក ដូច្នេះ ។ រួច ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការពិចារណាបច្ច័យ ៤ យ៉ាងនេះហើយ បរិភោគ រមែងសមគួរ ឈ្មោះថា ការមិនពិចារណាហើយ បរិភោគ ដូចគ្នា នឹងបរិភោគថ្នាំពិស ដែលមានពិសដ៏ពន្លឹក ដ្បិតថា មនុស្សក្នុងកាលមុន មិន ពិចារណា មិនដឹងទោស បរិភោគថ្នាំពិស លទ្ធផល គឺសោយទុក្ខដ៏ពន្លឹក ដូច្នេះហើយ ទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលមានភោគៈច្រើនមួយ ចម្រើនវ័យ ហើយ ជាអ្នកពូកែលេង