អដ្ឋកថា មសារជាតកទី ២

ក្បាលទី 45 · ទំព័រ 864

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវព្រះអានន្ទ ត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឧក្កដ្ឋេ សូរមិច្ឆន្តិ ដូច្នេះជាដើម ។ សម័យមួយ ពួកស្នំរបស់ព្រះបាទកោសលគិតគ្នាថា ឈ្មោះថា ការកើតឡើង នៃព្រះពុទ្ធ ជាសភាពរកបានលំបាក ការបានអត្តភាពជាមនុស្ស និងការមាន អាយតនៈបរិបូណ៌ ក៏រកបានលំបាកដូចគ្នា ។ ម្យ៉ាងទៀត ពួកយើងបាន នូវសម្បត្តិនៃឋានៈដែលរកបានលំបាកនេះ ក៏មិនបានទៅកាន់វិហារស្តាប់ធម៌ ឬធ្វើការបូជា ឬឲ្យទានតាមគាប់ចិត្តរបស់ខ្លួនបាន ត្រូវនៅជាមួយគ្នា ដូចត្រូវ រក្សាក្នុងហិប ពួកយើងនឹងក្រាបទូលព្រះរាជា ឲ្យទ្រង់និមន្តភិក្ខុមួយរូប ដែល សមគួរសម្តែងធម៌ប្រោស ពួកយើងនឹងនាំគ្នាស្តាប់ធម៌ក្នុងសម្នាក់របស់លោក បទណាដែលពួកយើងត្រូវសិក្សា ក៏នឹងនាំគ្នារៀនបទនោះអំពីលោក នាំគ្នា បំពេញបុណ្យ មានទានជាដើម ដោយប្រការដូច្នេះ ។ ការបានចំពោះនូវខណៈ របស់ពួកយើងនឹងមានផល ស្នំទាំងអស់នោះ នាំគ្នាចូលគាល់ព្រះរាជា ក្រាប ទូលហេតុដែលគិតគ្នា ព្រះរាជាត្រាស់ថា សាធុ ។ ថ្ងៃមួយ មានព្រះបំណង ក្រសាលឧទ្យាន ក៏ត្រាស់ឲ្យហៅឧទ្យានបាលមកគាល់ ត្រាស់ថា ចូរអ្នក ជម្រះឧទ្យាន ។ នាយឧទ្យានបាល កាលជម្រះឧទ្យាន ជួបព្រះសាស្តាដែល ទ្រង់គង់ត្រង់គល់ឈើមួយដើម ប្រញាប់ទៅកាន់ព្រះរាជសំណាក់ ក្រាបទូល ថា បពិត្រព្រះសម្មតិទេព ឧទ្យានស្អាតរេបោរយហើយ តែព្រះសាស្តាទ្រង់ គង់ត្រង់គល់ឈើមួយដើម ក្នុងឧទ្យាននោះ ។ ព្រះរាជាត្រាស់ថា សាធុ សម្លាញ់ យើងនឹងទៅស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ទ្រង់ឡើងលើរថ ទ្រង់គ្រឿង ដែលប្រដាប់ហើយ យាងទៅកាន់ព្រះរាជឧទ្យាន បានយាងទៅកាន់ សម្នាក់ព្រះសាស្តា ។ ក្នុងសម័យនោះ ឧបាសកជា