វិស្សាសភោជនជាតកទី ៣
ក្បាលទី 45 · ទំព័រ 878
( សេដ្ឋីពោធិសត្វពោលថា ) បុគ្គលមិនគប្បីស្និទ្ធស្នាលក្នុង បុគ្គលដែលមិនធ្លាប់ស្និទ្ធស្នាល មិនគប្បីស្និទ្ធស្នាលក្នុងបុគ្គល សូម្បីធ្លាប់ ស្និទ្ធស្នាលហើយ ភ័យរមែងទៅតាមបុគ្គលនោះ ព្រោះសេចក្តីស្និទ្ធស្នាល ដូចជាភ័យដែលជាប់តាមនូវសត្វសីហៈ ព្រោះមេម្រឹគ ។