អដ្ឋកថា លោមហំសជាតកទី ៤

ក្បាលទី 45 · ទំព័រ 884

ព្រះសាស្តា ទ្រង់អាស្រ័យនគរវេសាលី គង់នៅក្នុងបាដិការាម ទ្រង់ប្រារព្ធសុនក្ខត្តភិក្ខុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សោតត្តោ សោសីតោ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា សម័យមួយ សុនក្ខត្តភិក្ខុជាឧបដ្ឋាកព្រះសាស្តាកាន់ បាត្រនិងចីវរតាមព្រះសាស្តាទៅ កើតនូវការពេញចិត្តក្នុងធម៌របស់កោរក្ខត្តិយ បរិព្វាជកឲ្យបាត្រនិងចីវរដល់ព្រះទសពល ទៅអាស្រ័យកោរក្ខត្តិយបរិព្វាជកនោះ ។ ក្នុងកាលកោរក្ខត្តិយបរិព្វាជកនោះ ទៅកើតក្នុងកំណើតអសុរ ពួកកាឡកញ្ជិក ទើបសឹកជាគ្រហស្ថ ដើរពោលទោសព្រះសាស្តា តាម កំពែងទាំង ៣ ជាន់ ក្នុងនគរវេសាលីថា ឧត្តរិមនុស្សធម៌ គឺញាណទស្សនៈ ដ៏វិសេស ដែលល្មមជាព្រះអរិយៈរបស់ព្រះគោតម មិនមានទេ ព្រះសមណគោតមសម្តែងធម៌ដែលខ្លួនត្រិះរិះឯង ដៅស្មានតាម ការស្ទាបស្ទង់ ដោយ អំណាចបដិភាណរបស់ខ្លួន ធម៌ដែលព្រះសមណគោតមសម្តែងនោះសោត ក៏មិនបាននាំទៅដើម្បីការអស់ទុក្ខដោយប្រពៃ ដល់អ្នកបដិបត្តិតាម ។ កាល នោះ ព្រះសារីបុត្តត្ថេរត្រាច់បិណ្ឌបាត បានឮសុនក្ខត្តពោលទោសរឿយៗ មក ត្រឡប់អំពីបិណ្ឌបាតហើយ ក្រាបទូលសេចក្តីនោះដល់ព្រះសាស្តា ។ ព្រះសាស្តាត្រាស់ថា ម្នាលសារីបុត្រ សុនក្ខត្ត ជាអ្នកច្រើនដោយសេចក្តី ក្រោធ ជាមោឃបុរស ពោលយ៉ាងនេះ ដោយអំណាចសេចក្តីក្រោធបុណ្ណោះ ពោលថា ធម៌នោះ មិនបាននាំទៅដើម្បីការអស់ទុក្ខដោយប្រពៃ ដល់អ្នក បដិបត្តិតាមនោះឡើយ ដូច្នេះ ដោយអំណាចនៃសេចក្តីក្រោធច្រើន ព្រោះ ហេតុដែលខ្លួនមិនដឹងពិត ទើបពោលទោសតថាគតសព្វកាល សុនក្ខត្តជា មោឃបុរស ទើបមិនដឹងគុណរបស់តថាគត ម្នាលសារីបុត្រ គុណវិសេស ដែលឈ្មោះថា អភិញ្ញា ៦ របស់តថាគតក៏មាន សេចក្តីនេះជាឧត្តរិមនុស្សធម្មរបស់តថាគតដូចគ្