អដ្ឋកថា តេលបត្តជាតកទី ៦
ព្រះសាស្តា កាលទ្រង់អាស្រ័យនិគមឈ្មោះសេតកៈ ក្នុង សុម្ភរដ្ឋ គង់នៅក្នុងដងព្រៃមួយកន្លែង ទ្រង់ប្រារព្ធជនបទកល្យាណីសូត្រ ( ទុតិយសេតកសូត្រ ) ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សមតិត្តិកំ អនវសេសកំ ដូច្នេះជាដើម ។ ពិតហើយ ក្នុងកាលនោះ ព្រះសាស្តាត្រាស់ជនបទកល្យាណីសូត្រ មួយ អន្លើដោយអត្ថ និងព្យញ្ជនៈថា ម្នាលភិក្ខុទាំងឡាយ បានឮថា ស្រីស្អាតក្នុង ជនបទ ស្រីស្អាតក្នុងជនបទ ដូច្នេះ ពួកមហាជនគប្បីប្រជុំគ្នាក្រៃលែង បាន ឮថា ស្រីស្អាតក្នុងជនបទនោះ ជាអ្នកជំនាញដ៏កំពូលក្នុងការរាំ ជាអ្នកជំនាញ ដ៏កំពូលក្នុងការច្រៀង ។ ស្រីស្អាតក្នុងជនបទ រាំ និងច្រៀង ពួកមហាជន ប្រជុំគ្នាយ៉ាងណែនណាន់តាន់តាប់ កាលនោះ បុរសអ្នកតាំងជីវិតប្រាថ្នានូវ សេចក្តីសុខ រង្កៀសនូវសេចក្តីទុក្ខគប្បីមក ។ ព្រះរាជាគប្បីត្រាស់នឹងបុរស នោះ យ៉ាងនេះថា នែបុរសដ៏ចម្រើន ភាជនប្រេងដ៏ពេញនេះ ចូរអ្នកនាំទៅក្នុង រវាងពួកមហាជន និងនាងជនបទកល្យាណី និងមានមនុស្សងាដាវដើរ ជាប់ពីក្រោយ បើឯងធ្វើប្រេងនោះឲ្យកំពប់តែបន្តិចក្នុងទីណា អញនឹងឲ្យ បុរសនោះកាត់ក្បាលឯង ក្នុងទីនោះ ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកសម្គាល់ សេចក្តីនោះដូចម្តេច បុរសនោះគប្បីមិនយកចិត្តទុកដាក់ក្នុងថាសប្រេង ហើយ មកប្រមាទក្នុងអារម្មណ៍ខាងក្រៅបានឬ ភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គ ។ ដ៏ចម្រើន មិនគប្បីយ៉ាងនោះឡើយ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមានេះ តថាគតពោលដើម្បីឲ្យពួកអ្នកជ្រាបអត្ថ ម្នាលភិក្ខុ ទាំងឡាយ សេចក្តីនេះក្នុងរឿងនេះថា ភាជនប្រេងដែលពេញស្មើកណ្តាប់មាត់ ជាឈ្មោះនៃសតិ ដែលប្រព្រឹត្តទៅក្នុងកាយ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ