អដ្ឋកថា នាមសិទ្ធិជាតកទី ៧
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែល ប្រាថ្នានូវសេចក្តីសម្រេចដោយឈ្មោះមួយរូប ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា ជីវកញ្ច មតំ ទិស្វា ដូច្នេះជាដើម ។ បានឮថា កុលបុត្តម្នាក់ ដោយឈ្មោះ ឈ្មោះថា បបកៈ បួសថ្វាយ ជីវិតក្នុងសាសនា កាលពួកភិក្ខុហៅថា មកអាវុសោបាបកៈ ឈប់ចុះអាវុសោ បាបកៈ ក៏គិតថា ក្នុងលោក បុគ្គលដែលមានឈ្មោះថា បាបកៈ ដែលគេ សន្មតថា អាក្រក់ ជាកាឡកិណី អញត្រូវឲ្យឧបជ្ឈាយ៍ និងអាចារ្យរកឈ្មោះ ដែលប្រកបដោយមង្គលដទៃ ។ ភិក្ខុនោះចូលទៅរកឧបជ្ឈាយ៍ និងអាចារ្យ ប្រាប់ថា បពិត្រលោកម្ចាស់ ឈ្មោះរបស់ខ្ញុំជាអពមង្គល សូមលោកម្ចាស់ ដាក់ឈ្មោះដទៃឲ្យខ្ញុំចុះ ។ គ្រានោះ អាចារ្យ និងឧបជ្ឈាយ៍ ក៏ពោលយ៉ាង នេះថា ឈ្មោះគ្រាន់តែជាបញ្ញត្តសម្រាប់ហៅគ្នា ឈ្មោះថា ការសម្រេច ប្រយោជន៍ណាមួយ មិនមានព្រោះឈ្មោះឡើយ ចូរអ្នកពេញចិត្តនឹងឈ្មោះ របស់ខ្លួននោះចុះ ។ ភិក្ខុនោះ នៅតែអង្វររឿយៗ ព្រោះលោកប្រាថ្នាការសម្រេច ដោយឈ្មោះ ក៏ផ្សាយខ្ចរខ្ចាយទៅក្នុងសង្ឃ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ អង្គុយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ បានឮថា ភិក្ខុ នោះ ប្រាថ្នានូវការសម្រេចដោយឈ្មោះ សូមឲ្យឧបជ្ឈាយ៍រកឈ្មោះដែលជា មង្គលដាក់ឲ្យ ។ ព្រះសាស្តាយាងមកកាន់ធម្មសភា ត្រាស់សួរថា ម្នាលភិក្ខុ ទាំងឡាយ ពួកអ្នកប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយទូលឲ្យ ទ្រង់ជ្រាបហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ប្រាថ្នាការសម្រេចដោយឈ្មោះ ដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះពោធិសត្វសោយព្រះជាតិ ជា