អដ្ឋកថា កូដវាណិជជាតកទី ៨
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឈ្មួញ ទុច្ចរិតម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សាធុ ខោ បណ្ឌិតោ នាម ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ជន ២ នាក់ ក្នុងក្រុងសាវត្ថី ដាក់ទុនជុំគ្នា ធ្វើនូវការលក់ ដូរដោយរទេះ ទៅកាន់ជនបទ បានរបស់ហើយ នាំគ្នាត្រឡប់ ។ ក្នុង ឈ្មួញទាំង ២ នាក់នោះ ឈ្មួញមិនស្មោះត្រង់គិតថា សម្លាញ់របស់អញនេះ យ៉ាប់យឺុនដោយការបរិភោគមិនល្អ ដេកលំបាក មកច្រើនថ្ងៃហើយ ឥឡូវនេះ គេនឹងបរិភោគភោជនល្អៗ ដោយរសដ៏ប្រសើរផ្សេងៗ ក្នុងផ្ទះរបស់គេតាម គាប់ចិត្ត នឹងស្លាប់ដោយរោគអាហារមិនរលួយ បើដូច្នេះ អញនឹងបែងរបស់ នេះជា ៣ ចំណែក ឲ្យកូនរបស់គេមួយចំណែក ២ ចំណែកទៀត អញនឹង កាន់យកឯង ហើយពន្យាថ្ងៃថា នឹងចែកក្នុងថ្ងៃនេះ នឹងចែកក្នុងស្អែកនេះ ដូច្នេះហើយ មិនចង់ចែកភណ្ឌៈ ។ ឯឈ្មួញដែលជាបណ្ឌិតក៏ជំទាស់សម្លាញ់ ដែលមិនប្រាថ្នានឹងចែក ឲ្យចែកទាល់តែបាន ហើយទៅកាន់វិហារ ថ្វាយបង្គំ ព្រះសាស្តា បានទទួលបដិសណ្ឋារៈដែលទ្រង់ធ្វើ កាលព្រះសាស្តាត្រាស់ សួរថា ហេតុអ្វី ទើបអ្នកយឺតយូរ សូម្បីមកដល់នគរនេះហើយ ទម្រាំចូល គាល់ក៏យូរ ទើបក្រាបទូលរឿងនោះដល់ព្រះមានព្រះភាគឲ្យទ្រង់ជ្រាប ព្រះបរម សាស្តាត្រាស់ថា ម្នាលឧបាសក មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះ ទេ ដែលពាណិជនោះជាពាណិជកោង សូម្បីក្នុងកាលមុន ក៏ធ្លាប់ជាពាណិជ កោងមកហើយដូចគ្នា ក្នុងពេលនេះ ប្រាថ្នានឹងបោកអ្នក តែក្នុងកាលមុន ធ្វើសេចក្តីព្យាយាមបោកបណ្ឌិតហើយ ។ កាលឧបាសកទូលអារាធនា ទើប ទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលឈ្ម