អដ្ឋកថា បរោសហស្សជាតកទី ៩
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធពួក ៥ នៃបញ្ញា មានបញ្ញាក្នុងវិស័យរបស់បុថុជ្ជនជាដើម ទើបត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា បរោសហស្សម្បិ សមាគតានំ ដូច្នេះជាដើម ។ រឿងនឹងប្រាកដជាក់ច្បាស់ក្នុងសរភង្គជាតក ។ សម័យមួយ ភិក្ខុទាំងឡាយ ប្រជុំគ្នាក្នុងធម្មសភា អង្គុយសន្ទនាដល់រឿងគុណរបស់ព្រះថេរៈថា អាវុសោទាំងឡាយ ព្រះធម្មសេនាបតីសារីបុត្រព្យាករបញ្ញា ដែលព្រះទសពលត្រាស់ដោយសង្ខេបបានដោយពិស្តារ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកអង្គុយប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយ ទូលឲ្យទ្រង់ជ្រាបហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន តែក្នុងឥឡូវនេះប៉ុណ្ណោះទេ ដែលសារីបុត្រព្យាករបញ្ញា ដែលតថាគតពោល ដោយសង្ខេប បានដោយពិស្តារ សូម្បីក្នុងកាលមុនក៏ព្យាករបានហើយដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលឧទិច្ចព្រាហ្មណ៍ ចម្រើនវ័យហើយ រៀនសព្វសិប្បវិជ្ជាក្នុងនគរតក្កសិលា លះកាមទាំងឡាយ បួសជាឥសី ធ្វើ អភិញ្ញា ៥ សមាបត្តិ ៨ ឲ្យកើតបានហើយ នៅក្នុងព្រៃហិមពាន្ត សូម្បីបរិវារ របស់លោក ក៏បានបួសជាតាបស ៥០០ រូប ។ កាលនោះ ជារដូវភ្លៀង អន្តេវាសិកដែលជាច្បងរបស់លោក នាំគណៈឥសីប្រមាណពាក់កណ្តាលមក កាន់ផែនដីមនុស្ស ដើម្បីរសជូរ និងប្រៃ ។ ក្នុងកាលនោះ ជួនជាសម័យដែល ព្រះពោធិសត្វធ្វើកាលកិរិយា អន្តេវាសិកទាំងឡាយ នាំគ្នាសួរការសម្រេច គុណវិសេសជាមួយនឹងលោកថា បពិត្រលោកអាចារ្យ លោកបានគុណវិសេស ប្រភេទណា លោកឆ្លើយថា អ្វីតិចតួចមិនមាន ហើយទៅកើតក្នុងព្