អសាតរូបជាតកទី ១០

ក្បាលទី 45 · ទំព័រ 928

( ព្រះសាស្តាទ្រង់ត្រាស់ថា ) របស់មិនឆ្ងាញ់ រមែងគ្របសង្កត់នូវបុគ្គលប្រមាទ ដោយសភាពនៃរបស់ឆ្ងាញ់ របស់មិនគួរស្រឡាញ់ រមែងគ្របសង្កត់នូវបុគ្គលប្រមាទ ដោសភាពនៃរបស់ដែលគួរស្រឡាញ់ សេចក្តីទុក្ខ រមែងគ្របសង្កត់នូវបុគ្គលប្រមាទ ដោយសភាពនៃសេចក្តីសុខ ។ អសាតរូបជាតកទី ១០ ចប់ លិត្តវគ្គទី ១០ ចប់ មជ្ឈិមបណ្ណាសក ចប់ ឧទ្ទាននៃលិត្តវគ្គនោះ គឺ និយាយអំពីការលេបកូនស្កា ( ក្នុងលិត្តជាតក ) ១ បុរសមានវាចាមិន រោយរាយ ( ក្នុងមហាសារជាតក ) ១ មេម្រឹគ ( ក្នុងវិស្សាសភោជនជាតក ) ១ ប្រតិបត្តិដើម្បីមោនៈ ( ក្នុងលោមហំសជាតក ) ១ សង្ខារមិនទៀង ( ក្នុងមហាសុទស្សនជាតក ) ១ ភាជន៍ប្រេង ( ក្នុង តេលបត្តជាតក ) ១ ទាសីឈ្មោះនាងរក្សាទ្រព្យ ( ក្នុងនាមសិទ្ធិជាតក ) ១ អតិបណ្ឌិតពាណិជ ( ក្នុងកូដវាណិជជាតក ) ១ ជនជា ងពាន់នាក់ ( ក្នុងបរោសហស្សជាតក ) ១ របស់មិនឆ្ងាញ់ ( ក្នុង អសាតរូបជាតក ) ១ ត្រូវជា ១០ ។