អដ្ឋកថា បណ្ណិកជាតកទី ២
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសក អ្នកលក់បន្លែម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យោ ទុក្ខផុដ្ឋាយ ភវេយ្យ តាណំ ដូច្នេះជាដើម ។ បានឮថា ឧបាសកអ្នកក្រុងសាវត្ថីនោះ លក់បន្លែផ្សេងៗ មានបន្លែដែល មានមើមជាដើម និងបន្លែផ្លែ មានឃ្លោក និងត្រឡាចជាដើមចិញ្ចឹមជីវិត ។ ឧបាសកនោះមានកូនស្រីម្នាក់ រូបស្អាតបាត គួរស្រឡាញ់ បរិបូណ៌ដោយ មារយាទ និងការប្រព្រឹត្ត ប្រកបដោយហិរិឱត្តប្បៈ ទាស់តែម្យ៉ាង គឺចូលចិត្ត សើចជានិច្ច កាលត្រកូលដែលជាគូនាំគ្នាមកដណ្តឹងនាង ឧបាសកគិតថា ការ ដណ្តឹងនេះកំពុងប្រព្រឹត្តទៅ ចំណែកកូនស្រីអញនេះ សើចជានិច្ច បើកុមារី មិនមានសម្បត្តិជាកូនស្រី ទៅកាន់ត្រកូលប្តី គេរមែងនិន្ទាដល់មាតាបិតាបាន អញត្រូវសាកល្បងកូនស្រីមើលថា តើនាងមានសម្បត្តិជាមនុស្សស្រី ឬមិន មាន ។ ថ្ងៃមួយ ឲ្យធីតាកាន់កំប្រោងទៅព្រៃ ដើម្បីបេះបន្លែ ហើយធ្វើជា ត្រូវកិលេសរួបរឹត ដោយប្រាថ្នានឹងសាកល្បង ពោលពាក្យលួងលោម ហើយចាប់ដៃ ។ គ្រាន់តែចាប់ដៃបុណ្ណោះ ក៏ស្រែកយំ ពោលថា ពុកធ្វើរឿង នេះ មិនសមគួរឡើយ ដូចគ្នានឹងការប្រាកដឡើងនៃភ្លើងដែលឆេះអំពីទឹក សូមពុកកុំធ្វើយ៉ាងនេះឡើយ ។ ពុកពោលថា កូនជាទីស្រឡាញ់ អញ ចាប់ដៃនាងដើម្បីនឹងល្បងមើល មិនមែនចាប់ដោយអំណាចកិលេស ចូរ ប្រាប់ពុកមកចុះថា ឥឡូវនេះ កូនមានសម្បត្តិជាមនុស្សស្រីហើយឬ នាង ឆ្លើយថា មាន ព្រោះខ្ញុំមិនធ្លាប់សម្លឹងមើលបុរសណាម្នាក់ ដោយអំណាច សេចក្តីស្រឡាញ់ឡើយ ។ ឧបាសកលួងលោមធីតាហើយ ធ្វើនូវអាវាហមង្គល បញ្ជូនខ្លួនទៅកាន់ត្រកូលប្តី គិតថា អញនឹងថ្វាយបង្គំព្រះសាស្តា កាន់ គ្រឿងក្រអូប និងផ្កាជាដើមទៅវត្តជេតពនមហាវិហារ ថ្វាយបង្