មិត្តវិន្ទជាតកទី ៤

ក្បាលទី 45 · ទំព័រ 945

( ទេវបុត្តពោធិសត្វពោលថា ) អ្នក ( ចេញ ) អំពីវិមានិកប្រេត ៤ បានវិមានិកប្រេត ៨ ( ចេញ ) អំពីវិមានិកប្រេត ៨ បាន វិមានិកប្រេត ១៦ ( ចេញ ) អំពីវិមានិកប្រេត ១៦ បានវិមានិកប្រេត ៣២ ( ក៏នៅតែមិនស្កប់ស្កល់ ) ចក្រក៏វិលលើក្បាលនៃបុរស កាលប្រាថ្នា ក្នុងទីនោះៗ ទើបមកដល់កង់ចក្រ កង់ចក្ររមែងវិលលើក្បាលបុគ្គលដែល មានសេចក្តីប្រាថ្នាគ្របសង្កត់ ។