អដ្ឋកថា មិត្តវិន្ទជាតកទី ៤
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុប្រដៅ ក្រមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ចតុព្ភិ អដ្ឋជ្ឈគមា ដូច្នេះជាដើម ។ រឿងគប្បីឲ្យពិស្តារ តាមន័យដែលពោលហើយ ក្នុងមិត្តវិន្ទជាតក ខាងដើម ។ ឯជាតកនេះ ជារឿងដែលកើតក្នុងកាលនៃព្រះពុទ្ធព្រះនាមថា កស្សបៈ ។ ក្នុងកាលនោះ នេរយិកសត្វម្នាក់ទូលចក្រក្នុងនរក សួរព្រះពោធិសត្វថា បពិត្រលោកម្ចាស់ ខ្ញុំបានធ្វើបាបកម្មអ្វីហ្ន៎ ព្រះពោធិសត្វ ពោលថា ឯងបានធ្វើបាបកម្មនេះៗ ហើយពោលគាថាថា អ្នក ( ចេញ ) អំពីវិមានិកប្រេត ៤ បានវិមានិកប្រេត ៨ ( ចេញ ) អំពីវិមានិកប្រេត ៨ បានវិមានិកប្រេត ១៦ ( ចេញ ) អំពីវិមានិកប្រេត ១៦ បានវិមានិកប្រេត ៣២ ( ក៏នៅតែមិនស្កប់ស្កល់ ) ចក្រក៏វិលលើក្បាលនៃបុរស កាលប្រាថ្នាក្នុងទីនោះៗ ទើបមកដល់កង់ចក្រ កង់ចក្ររមែងវិលលើក្បាលបុគ្គលដែល មានសេចក្តីប្រាថ្នាគ្របសង្កត់ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ចតុព្ភិ អដ្ឋជ្ឈគមា សេចក្តីថា អ្នកបាន វេមានិកប្រេត ៤ នាក់ ក្នុងរវាងសមុទ្រ ក៏មិនស្កប់ស្កល់ដោយស្រីទាំងនោះ ទើបធ្វើដំណើរទៅខាងមុខ ដោយការល្មោភ បានគ្រប់គ្រងវេមានិកប្រេត ៨ រូបទៀត ក្នុងពាក្យដ៏សេសទាំង ២ ក៏មានន័យនេះដូចគ្នា ។ បទថា អត្រិច្ឆំ ចក្កមាសទោ សេចក្តីថា អ្នកមិនពេញចិត្តដោយលាភ របស់ខ្លួនយ៉ាងនេះ នៅប្រាថ្នាច្រើន គឺប្រាថ្នាតទៅមិនឈប់ឈរ ទន្ទឹងលាភ ខាងមុខតទៅ គ្រានេះ ទើបមកទូលខុរចក្ក គឺដល់នូវចក្កនេះ អ្នកដែលការ ប្រាថ្នាកម្ចាត់ហើយ គឺត្រូវតណ្ហាកម្ចាត់ ចូលទៅកាត់ផ្តាច់ហើយ ទើបចក្ករួចផុត អំពីក្បាលរបស់អ្នក ក្នុងចក្កទាំង ២ គឺចក្កថ្ម និងចក្កដែក ព្រះពោធិសត្វ ឃើញចក្កដែកមុតដូចកាំបិត