អដ្ឋកថា ទុព្វលកដ្ឋជាតកទី ៥
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នក ខ្លាចមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពហុម្បេតំ វនេ កដ្ឋំ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះ ជាកុលបុត្រមួយរូប អ្នកនគរសាវត្ថី ស្តាប់ធម៌របស់ ព្រះសាស្តាហើយ បព្វជ្ជា បានជាអ្នកខ្លាចស្លាប់ក្រៃលែង លោកបានឮសំឡេង ខ្យល់បក់ សំឡេងមែកឈើងាប់បាក់ ឬសំឡេងបក្សី សំឡេងសត្វចតុប្បាទ ក្នុងទីសម្រាកពេលយប់ និងក្នុងទីសម្រាកពេលថ្ងៃ ក៏ភ័យខ្លាចស្លាប់ ស្រែក រត់ទៅ ដោយហេតុត្រឹមតែការរពឫកថា អញត្រូវស្លាប់ ដូច្នេះ ក៏មិនមានដល់ លោកឡើយ បើលោកដឹងថា អញត្រូវស្លាប់ ដូច្នេះ ក៏មិនខ្លាចស្លាប់ តែ ព្រោះលោកមិនធ្លាប់ចម្រើនមរណស្សតិកម្មដ្ឋាន ទើបខ្លាច ។ ការខ្លាចស្លាប់ របស់លោកល្បីទៅក្នុងចំណោមភិក្ខុ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយលើករឿងនេះ ឡើង និយាយគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ភិក្ខុខ្លាចចំពោះសេចក្តី ស្លាប់ ខ្លាចស្លាប់ ធម្មតាភិក្ខុ គួរចម្រើនមរណស្សតិកម្មដ្ឋានថា អញត្រូវ ស្លាប់ពិត ដូច្នេះ ។ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាលភិក្ខុទាំងឡាយ ទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គដ៏ចម្រើន ដោយរឿងឈ្មោះនេះ ទើប ត្រាស់ឲ្យហៅភិក្ខុនោះមកគាល់ សួរថា នែភិក្ខុ អ្នកជាបុគ្គលខ្លាចស្លាប់ ពិតឬ កាលភិក្ខុនោះទូលថា ព្រះករុណាព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ