អដ្ឋកថា ឧទញ្ចនីជាតកទី ៦
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការ លួងលោមរបស់ថុល្លកុមារិកា ( ក្រមុំចាស់ ) ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សុខំ វត មំ ជីវន្តំ ដូច្នេះជាដើម ។ រឿងជាក់ច្បាស់ក្នុងចូឡនារទកស្សបជាតក តេរសកនិបាតនោះឯង ។ ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ទើបទ្រង់ត្រាស់សួរថា ចិត្ត របស់អ្នកប្រតិព័ទ្ធក្នុងអ្វី ទើបលោកទូលថា ក្នុងក្រមុំចាស់ម្នាក់ ។ គ្រានោះ ទើបព្រះសាស្តាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ ស្រីនេះ ធ្វើការវិនាសឲ្យដល់ អ្នក ក្នុងកាលមុន អ្នកអាស្រ័យកុមារិកានេះ ដល់នូវការសាបសូន្យចាកសីល ត្រាច់សោយសោក លុះតែអាស្រ័យបណ្ឌិត ទើបបានសេចក្តីសុខ ហើយទ្រង់ នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅ រឿងក្នុងអតីត តាំងអំពីពាក្យថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិ ក្នុងនគរពារាណសីជាដើម ក៏ជាក់ច្បាស់ក្នុងចូឡនារទកស្សបជាតកដូចគ្នា ។ ក្នុងកាលនោះ ព្រះពោធិសត្វកាន់ផល្លាផលមកក្នុង វេលាល្ងាច បើកទ្វារបណ្ណសាលាចូលទៅ បាននិយាយពាក្យនេះនឹងតាបស តូច ដែលជាកូនថា នែបា ក្នុងថ្ងៃដទៃៗ បាកាច់ឧស ដងទឹកទុក បង្កាត់ភ្លើង ទុក តែថ្ងៃនេះ មិនធ្វើអ្វីមួយសោះ ហេតុអ្វី ទើបមានមុខស្រពោន អង្គុយ សុបសៅ ។ តាបសតូចឆ្លើយថា បពិត្របិតា កាលបិតាទៅរកផល្លាផល ស្រី ម្នាក់មកហើយ លួងលោមខ្ញុំឲ្យទៅជាមួយ តែខ្ញុំពន្យាថា លុះណាតែពុក របស់ខ្ញុំអនុញ្ញាតហើយ ទើបខ្ញុំទៅ ក៏មិនបានទៅ ខ្ញុំឲ្យនាងអង្គុយចាំក្នុងទី ឈ្មោះនោះ ហើយត្រឡប់មក ឥឡូវនេះ ខ្ញុំនឹងទៅ ។ ព្រះពោធិសត្វដឹងថា អាត្មាអញមិនអាចខាខាំងបុត្រនេះបាន ទើបអនុញ្ញា