អដ្ឋកថា សាលិត្តកជាតកទី ៧

ក្បាលទី 45 · ទំព័រ 957

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ សម្លាប់ហង្ស ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សាធុ ខោ សិប្បកំ នាម ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះ ជាកុលបុត្រអ្នកក្រុងសាវត្ថី ដល់នូវការសម្រេចក្នុង សាលិត្តកសិប្បៈ ។ ដែលហៅថា សាលិត្តកសិប្បៈ បានដល់ វិជ្ជាក្នុងការ ផ្ទាត់គ្រាប់ក្រួស ។ ថ្ងៃមួយ គាត់ស្តាប់ធម៌ ហើយបួសថ្វាយជីវិតក្នុងព្រះ សាសនា បានឧបសម្បទាហើយ តែជាអ្នកមិនប្រាថ្នាក្នុងការសិក្សា មិនបានជា អ្នកញ៉ាំងកិច្ចបដិបត្តិឲ្យសម្រេច ។ ថ្ងៃមួយ បបួលភិក្ខុកំលោះមួយរូប ទៅកាន់ ស្ទឹងអចិរវតី ងូតទឹកហើយ នាំគ្នាសម្រាកត្រង់ឆ្នេរស្ទឹង ។ គ្រានោះ ហង្សស ២ ក្បាល នាំគ្នាហើរមកតាមអាកាស ទើបលោកពោលនឹងភិក្ខុ កំលោះនោះថា ខ្ញុំនឹងយកដុំក្រួសប្រហារហង្សខាងក្រោយនោះត្រង់ភ្នែក ឲ្យធ្លាក់ចុះ ទៀបជើងលោក ភិក្ខុមួយរូបទៀតពោលថា លោកធ្វើឲ្យវាធ្លាក់បានដូចម្តេច លោកមិនអាចប្រហារវាបានទេ ។ លោកពោលថា រឿងនោះ ទុកមួយ អន្លើចុះ ខ្ញុំនឹងប្រហារវាត្រង់ភ្នែកខាងនោះឲ្យធ្លុះទៅភ្នែកខាងនេះ ភិក្ខុនោះ ប្រកែកថា ពេលនេះ លោកនិយាយមិនពិត ភិក្ខុនោះប្រាប់ថា បើដូច្នោះ លោកចាំមើល ហើយចាប់យកដុំក្រួសមួយដុំ ប្រមៀលដោយម្រាមដៃ ផ្ទាត់ ទៅអំពីក្រោយហង្សនោះ ដុំក្រួសនោះ ជ្រែកខ្យល់លាន់សំឡេង ហឹ ហឹ ហង្សគិតថា ប្រហែលជាមានអន្តរាយ ងាកមកបំណងនឹងស្តាប់សំឡេង ភិក្ខុ នោះក៏កាន់ដុំក្រួសមួយដុំទៀត ខណៈនោះ កាលហង្សងាកមកមើល ក៏ផ្ទាត់ ទៅចំភ្នែកម្ខាងធ្លុះដល់ភ្នែកម្ខាងទៀត ហង្សស្រែកតាមសំឡេងរបស់ខ្លួន ធ្លាក់ចុះ មកក្បែរជើងមួយរំពេច ពួកភិក្ខុមកអំពីទីនោះៗ នាំគ្នាតិះដៀល ពោលថា លោកធ្វើមិនសមគួរឡើយ ហើយនាំទៅកាន់