ពាហិយជាតកទី ៨

ក្បាលទី 45 · ទំព័រ 962

( អាមាត្យពោធិសត្វពោលថា ) ជនគប្បីសិក្សានូវកិច្ច ដែលត្រូវសិក្សា ពួកជន រមែងមានសេចក្តីពេញចិត្តក្នុងកិច្ចនោះ ចំណែក ស្រីអ្នកស្រុកពាហិយៈ បានញ៉ាំងព្រះរាជាឲ្យត្រេកអរ ដោយការខ្មាសអៀន ( របស់ខ្លួន ) ។