អដ្ឋកថា កុណ្ឌកបូវជាតកទី ៩
ព្រះសាស្តា កាលគង់នៅក្នុងនគរសាវត្ថី ទ្រង់ប្រារព្ធបុរស ទុគ៌តម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យថន្នោ បុរិសោ ហោតិ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងនគរសាវត្ថី ជួនកាល ត្រឹមតែមួយត្រកូលបុណ្ណោះ ថ្វាយទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ជួនកាល ៣-៤ ត្រកូលរួមគ្នា ជួនកាល រួមគ្នាជាគណៈ ជួនកាល រួមគ្នាជាវិថី ជួនកាល រួមបុគ្គលដែល មានឆន្ទៈទាំងនគរ ថ្វាយទានដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ក្នុងកាល នោះ មានភត្ត ដែលឈ្មោះថា វិថីភត្តបានកើតឡើង ។ កាលនោះ ពួក មនុស្សបបួលគ្នាថា សូមលោកទាំងឡាយថ្វាយបបរ សូមនាំរបស់ទំពាមក ថ្វាយដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានចុះ ។ ក្នុងកាលនោះ មានកូន ឈ្នួលរបស់អ្នកដទៃម្នាក់ ជាអ្នកក្រីក្រនៅក្នុងវិថីនោះ គិតថា អញមិនអាច ថ្វាយបបរបាន របស់ទំពាអាចថ្វាយបាន ហើយពូតកន្ទក់ម៉ដ្ឋ ដែលផ្សើម ដោយទឹក ខ្ចប់ដោយស្លឹករាក់ ដុតលើរងើកភ្លើង គិតថា អញនឹងថ្វាយនំនេះ ដល់ព្រះពុទ្ធ កាន់នំនោះទៅឈរក្នុងសម្នាក់ព្រះសាស្តាៗ ត្រាស់ថា ចូរពួក អ្នកនាំរបស់ទំពាមកចុះ ក៏ទៅមុនមនុស្សទាំងពួង ដាក់នំនោះក្នុងបាត្ររបស់ ព្រះសាស្តា ហើយឈរ ព្រះសាស្តាទ្រង់មិនទទួលរបស់ទំពា ដែលអ្នកដទៃ ថ្វាយ ទ្រង់សោយរបស់ទំពា គឺនំនោះបុណ្ណោះ ។ ក្នុងខណៈនោះ ផ្ទៃនគរទាំងមូល មានសំឡេងលាន់ឮទៅថា បានឮថា ព្រះសម្មាសម្ពុទ្ធ ទ្រង់មិនរង្កៀសរបស់ទំពាដែលធ្វើដោយកន្ទក់របស់មហាទុគ្គតបុរស ទ្រង់សោយដូចសោយអមតភោជន ដូច្នោះ ឥស្សរជន មានព្រះរាជា និងអមាត្យនៃព្រះរាជាជាដើម ដោយហោច សូម្បីអ្នកយាមទ្វារក៏ប្រជុំគ្នា ទាំងអស់ ថ្វាយបង្គំព្រះសាស្តាហើយ ចូលទៅរកមហាទុគ្គតបុរស នាំគ្នា ពោលថា នែបា