អមរាទេវិបញ្ហាទី ២
ក្បាលទី 45 · ទំព័រ 976
អមរាទេវិបញ្ញា ( បពិត្រអ្នកម្ចាស់ ) រានផ្សារដែលគេលក់សដូវ និងម្ជូរ និងដើមរលួសមានស្លឹក ២ ជាន់ មាននៅក្នុងទិសាភាគណា ខ្ញុំកាន់បបរដោយ ដៃណា ខ្ញុំម្ចាស់ប្រាប់ផ្លូវដោយដៃនោះ ខ្ញុំមិនបានកាន់បបរដោយដៃណា ខ្ញុំមិន ប្រាប់ផ្លូវដោយដៃនោះទេ ទិសាភាគនុ៎ះឯងហើយ ជាផ្លូវនៃយាវមជ្ឈគ្រាម អ្នកចូរដឹងផ្លូវដ៏កំបាំងនោះចុះ ។ អមរាទេវិបញ្ញាទី ២ ចប់