អដ្ឋកថា មិតចិន្តិជាតកទី ៤
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះថេរៈ ចាស់ ២ រូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពហុចិន្តី អប្បចិន្តី ច ដូច្នេះជាដើម ។ បានឮថា ព្រះថេរៈចាស់ ២ រូបនោះ នៅចាំវស្សាក្នុងអរញ្ញាវាសមួយ កន្លែង ក្នុងជនបទ គិតគ្នាថា យើងទាំង ២ នឹងទៅគាល់ព្រះសាស្តា ហើយត្រ ៀមនូវស្បៀង ពន្យាថា ទៅថ្ងៃនេះចុះ ទៅស្អែកនេះចុះ រហូតដល់កន្លងទៅ មួយខែហើយមួយខែទៀត ព្រោះខ្លួនជាមនុស្សខ្ជិលច្រអូស និងព្រោះជាអ្នក ហួងហែងទីលំនៅ លុះគ្រប់ ៣ ខែកន្លងទៅហើយ ទើបបានចេញអំពីទីនោះ ទៅកាន់វត្តជេតពន រក្សាបាត្រចីវរ ក្នុងលំនៅរបស់ភិក្ខុដែលពេញចិត្តគ្នា ហើយនាំគ្នាទៅគាល់ព្រះសាស្តា ។ កាលនោះ ពួកភិក្ខុនាំគ្នាសួរព្រះថេរៈ ចាស់ទាំង ២ រូបថា អាវុសោ យូរហើយហ្ន៎ ដែលលោកទាំង ២ មិនបាន គាល់ព្រះមានព្រះភាគ ព្រោះហេតុអ្វី ទើបលោកយឺតយូរយ៉ាងនេះ ព្រះថេរៈ ចាស់ទាំង ២ នាំគ្នានិយាយរឿងនោះ កាលនោះ ការខ្ជិលច្រអូស ការបង្ហែ បង្អង់របស់លោកទាំង ២ នោះ ក៏ល្បីទៅក្នុងចំណោមសង្ឃ ។ ក្នុងធម្មសភាព ួកភិក្ខុក៏អាស្រ័យភាពជាអ្នកខ្ជិលច្រអូសរបស់លោកទាំង ២ នោះឯង លើក ជារឿងឡើង ។ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយ ទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គដ៏ចម្រើន ដោយរឿងឈ្មោះនេះ ទើបទ្រង់ ត្រាស់ឲ្យហៅភិក្ខុទាំង ២ មកគាល់ ត្រាស់សួរថា បានឮថា ពួកអ្នកជាអ្នក ខ្ជិលច្រអូស បង្ហែបង្ហង់ ពិតឬ កាលលោកទាំង ២ ទទួលថា ករុណាព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះ ទេ ដែលអ្នកទាំង ២ ខ្ជិលច្រអូស សូម្បីក្នុងក