អដ្ឋកថា អនុសាសិកជាតកទី ៥

ក្បាលទី 45 · ទំព័រ 989

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុនី ដែលចូលចិត្តទូន្មានអ្នកដទៃមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា យាយញ្ញមនុសាសតិ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនីនោះ ជាកុលធីតាមួយរូប ជាអ្នកនគរសាវត្ថី បួសហើយ តាំងពីកាលដែលខ្លួនបួសហើយ មិនបានដាក់ចិត្តក្នុងសមណធម៌ ជាប់ចិត្តក្នុង អាមិស ត្រាច់ទៅបិណ្ឌបាតក្នុងឯកទេសនៃព្រះនគរ ដែលភិក្ខុនីដទៃៗ នាំគ្នា ទៅក្នុង កាលនោះ ពួកមនុស្សនាំគ្នាប្រគេនបិណ្ឌបាតដ៏ប្រណីតដល់នាង ភិក្ខុនីនោះ ត្រូវចំណង់ក្នុងរសចង គិតថា បើភិក្ខុនីដទៃៗ ត្រាច់បិណ្ឌបាតក្នុងទីនេះ លាភរបស់អញនឹងវិនាស អញគួរធ្វើឲ្យភិក្ខុនីដទៃៗ មិនមកដល់ប្រទេស នេះ ដូច្នេះហើយ ទៅកាន់សម្នាក់របស់ភិក្ខុនីទាំងឡាយ ទូន្មានភិក្ខុនីទាំងឡាយ ថា អ្នកនាងម្ចាស់ទាំងឡាយ ក្នុងទីឈ្មោះនោះ មានដំរីកាច មានសេះ កាច មានឆ្កែកាច កំពុងត្រាច់ទៅ ជាទីដែលមានអន្តរាយដោយជុំវិញ អ្នក នាងម្ចាស់ទាំងឡាយ កុំទៅបិណ្ឌបាតទីនោះឡើយ ស្តាប់ពាក្យរបស់នាងហើយ ភិក្ខុនីសូម្បីត្រឹមតែមួយរូបក៏មិនសម្លឹងមើលទីនោះ ។ ថ្ងៃមួយ ខណៈដែល ភិក្ខុនីនោះកំពុងចូលទៅបិណ្ឌបាត ចូលទៅកាន់ផ្ទះមួយដោយរហ័ស ពពែកាច ជល់ឆ្អឹងស្មងបាក់ ពួកមនុស្សចូលទៅពិនិត្យមើល ចតឆ្អឹងស្មងដែលបាក់ឲ្យ ជាប់គ្នា ហើយសែងមកដោយគ្រែ នាំទៅកាន់សម្នាក់ភិក្ខុនី ពួកភិក្ខុនីនាំគ្នា សើចចំអកថា ភិក្ខុនីរូបនេះ ប្រៀនប្រដៅភិក្ខុនីដទៃៗ ខ្លួនឯង បែរជាទៅកាន់