អដ្ឋកថា តិត្តិរជាតកទី ៧
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនវិហារ ទ្រង់ប្រារព្ធ ភិក្ខុឈ្មោះកោកាលិក ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អច្ចុគ្គតា អតិពលតា ដូច្នេះជាដើម ។ រឿងរបស់កោកាលិកភិក្ខុនោះ ជាក់ច្បាស់ក្នុងតក្ការិយជាតក ក្នុងតេរសកនិបាត ។ តែក្នុងជាតកនេះ ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែលកោកាលិកអាស្រ័យមាត់របស់ ខ្លួនត្រូវវិនាស សូម្បីក្នុងកាលមុន ក៏ធ្លាប់វិនាសដូចគ្នា ហើយទ្រង់នាំយក អតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលឧទិច្ចព្រាហ្មណ៍ ចម្រើនវ័យហើយ រៀនសិប្បៈគ្រប់យ៉ាង ក្នុងនគរតក្កសិលា លះនូវកាមទាំងឡាយ ចេញបួស ជាឥសី ធ្វើអភិញ្ញា ៥ សមាបត្តិ ៨ ឲ្យកើតហើយ គណៈឥសីទាំងពួងប្រជុំគ្នា ក្នុងហិមវន្តប្បទេស តាំងឲ្យធ្វើជាអាចារ្យឲ្យឱវាទ ដាក់ខ្លួនជាបរិវារ លោក បានជាអាចារ្យអ្នកឲ្យឱវាទដល់ឥសី ៥០០ ជាអ្នកលេងឈានក្នុងព្រៃហិមពាន្តនោះ ។ សម័យនោះ តាបសមួយរូប កើតរោគស្គមលឿងក្នុងព្រៃហិមពាន្ត នោះ កាន់កាំបិតទៅពុះឧស គ្រានោះ តាបសមាត់រឹងម្នាក់ អង្គុយក្នុងទីជិត តាបសស្គមនោះ ពោលថា ចូរកាប់ក្នុងទីនេះ ចូរកាប់ក្នុងទីនេះ ធ្វើឲ្យតាបស ស្គមនោះអាក់អន់ ក្រោធហើយ ពោលថា ឥឡូវនេះ លោកមិនមែនជា អាចារ្យបង្ហាត់សិប្បៈក្នុងការពុះឧសដល់យើងឡើយ ហើយងាកាំបិតដ៏មុតកាប់ ត្រឹមមួយកាំបិតបុណ្ណោះ ធ្វើឲ្យតាបសមាត់រឹងដល់នូវការអស់ជីវិត ព្រះពោធិសត្វឲ្យធ្វើសរីរកិច្ចដល់លោកហើយ ។ ក្នុងកាលនោះ ត្រង់ជើងដំបូកកណ្តៀរ មួយកន្លែង មិនឆ្ងាយអំពីអាស្រមបទ សត្វទទាមួយនៅអាស្រ័យ ទាំងព្រឹក ទាំងល្ងា