អដ្ឋកថា ដ្តកជាតកទី ៨

ក្បាលទី 45 · ទំព័រ 1002

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធបុត្ត របស់ឧត្តរសេដ្ឋី ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នាចិន្តយន្តោ បុរិសោ ដូច្នេះជាដើម ។ បានឮថា ក្នុងនគរសាវត្ថី មានសេដ្ឋីឈ្មោះឧត្តរ មានសម្បត្តិច្រើន សត្វ សម្បូរបុណ្យម្នាក់ចុតិអំពីព្រហ្មលោក បដិសន្ធិក្នុងផ្ទៃនៃភរិយារបស់សេដ្ឋី ចម្រើនវ័យ មានរូបស្អាតផូរផង់ មានពណ៌សម្បុរដូចព្រហ្ម ។ សម័យមួយ ក្នុងនគរសាវត្ថី មានបុណ្យនក្ខត្តឫក្សប្រចាំខែកត្តិក គេបានប្រកាសទួទៅនូវ បុណ្យនក្ខត្តឫក្ស ។ កូនសេដ្ឋីដទៃៗ ដែលជាសម្លាញ់របស់សេដ្ឋីបុត្រនោះ មានភរិយាហើយ តែព្រោះបុត្ររបស់ឧត្តរសេដ្ឋីនៅក្នុងព្រហ្មលោកអស់កាល យូរ ទើបមិនទទឹកដោយកិលេស ។ គ្រានោះ សម្លាញ់របស់សេដ្ឋីបុត្រគិតគ្នា ថា ពួកយើងនឹងនាំស្រីម្នាក់មកឲ្យបុត្ររបស់ឧត្តរសេដ្ឋី ហើយបបួលគ្នាលេង នក្ខត្តឫក្ស ចូលទៅរកពោលថា នែសម្លាញ់ ក្នុងនគរមានមហោស្រពប្រចាំ ខែកត្តិក គេប្រកាសទួទៅហើយ ពួកយើងនាំស្រីម្នាក់មកឲ្យឯង ដើម្បីលេង នក្ខត្តឫក្សទាំងអស់គ្នា កាលមាណពប្រាប់ថា ខ្ញុំមិនត្រូវការស្រីទេ ក៏នាំគ្នា បញ្ចុះបញ្ចូលរឿយៗ រហូតយល់ព្រម ទើបទៅស្អិតស្អាងវណ្ណទាសីម្នាក់ដោយ គ្រឿងប្រដាប់សព្វយ៉ាង នាំទៅកាន់ផ្ទះរបស់មាណព ហើយពោលថា ចូរនាង ទៅក្នុងសម្នាក់សេដ្ឋីបុត្រចុះ ដូច្នេះហើយ ក៏បញ្ជូនចូលទៅកាន់បន្ទប់ដេក រួច នាំគ្នាចេញទៅ សូម្បីនាងចូលទៅដល់បន្ទប់ដេក សេដ្ឋីបុត្រក៏មិនសម្លឹងមើល