អដ្ឋកថា អកាលរាវិជាតកទី ៩
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ស្វាធ្យាយមិនដឹងកាលមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អមាតាបិតុសំវឌ្ឍោ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះ ជាកុលបុត្រអ្នកនគរសាវត្ថី បព្វជ្ជាក្នុងសាសនាហើយ មិនរៀនវត្ត ឬសិក្ខា លោកមិនដឹងថា ពេលនេះគួរធ្វើវត្ត ពេលនេះគួរប្រតិបត្តិ ពេលនេះគួររៀន ពេលនេះគួរទន្ទេញ បន្លឺសំឡេងខ្លាំងក្នុងខណៈដែល ខ្លួនភ្ញាក់នោះឯង ទាំងក្នុងបឋមយាម មជ្ឈិមយាម និងក្នុងបច្ឆិមយាម ភិក្ខុ ទាំងឡាយមិនបានសិងលក់ នាំគ្នាពោលទោសរបស់លោកក្នុងធម្មសភាថា អាវុសោទាំងឡាយ ភិក្ខុនោះបព្វជ្ជាក្នុងសាសនា គឺរតនៈបែបនេះ មិនស្គាល់ វត្ត ឬសិក្ខា កាល ឬមិនមែនកាល ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកប្រជុំសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាល ភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គដ៏ចម្រើន ដោយរឿង ឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះប៉ុណ្ណោះទេ ដែលភិក្ខុនេះបន្លឺសំឡេងមិនដឹងកាល សូម្បីក្នុងកាល មុន ក៏បន្លឺសំឡេងមិនដឹងកាលដូចគ្នា ព្រោះភាពដែលមិនដឹងកាល ឬមិនមែន កាល ត្រូវមួលកអស់ជីវិត ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលឧទិច្ចព្រាហ្មណ៍ ដឹងក្តីហើយ សម្រេច សិប្បវិទ្យាគ្រប់យ៉ាង ជាអាច្យាទិសាបាមោក្ខ ក្នុងនគរពារាណសី ប្រាប់សិប្បៈ ដល់មាណពប្រមាណ ៥០០ ។ ពួកមាណពទាំងនោះ មានមាន់រងាវប្រចាំ យាមមួយក្បាល ពួកគេនាំគ្នាក្រោកតាមសំឡេងរងាវរបស់មាន់នោះ ដើម្បី សិក្សាសិប្បៈ ក្រោយមក