អដ្ឋកថា ពន្ធនមោក្ខជាតកទី ១០

ក្បាលទី 45 · ទំព័រ 1013

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាង ចិញ្ចមាណវិកា ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អពន្ធា តត្ថ ពជ្ឈន្តិ ដូច្នេះជាដើម ។ រឿងរបស់នាងជាក់ច្បាស់ក្នុងមហាបទុមជាតក ទ្វាទសកនិបាត ។ ក្នុងកាលនោះ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុង កាលឥឡូវនេះប៉ុណ្ណោះទេ ដែលនាងចិញ្ចមាណវិកាពោលទោសតថាគតដោយ រឿងមិនពិត សូម្បីក្នុងកាលមុន ក៏ធ្លាប់ពោលទោសហើយដូចគ្នា ហើយ ទ្រង់នាំយកអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងផ្ទះរបស់បុរោហិត ចម្រើនវ័យហើយ បានជា បុរោហិតរបស់ព្រះបាទព្រហ្មទត្ត បន្តវេនជំនួសបិតាដែលស្លាប់ទៅ ព្រះបាទ ព្រហ្មទត្តបានព្រះរាជទានពរដល់អគ្គមហេសីថា នែនាងដ៏ចម្រើន នាងត្រូវការ របស់ណា គប្បីប្រាប់របស់នោះ ព្រះនាងក្រាបទូលថា ឈ្មោះថាពរដទៃ មិនបានជារបស់ដែលខ្ញុំម្ចាស់បានដោយលំបាកឡើយ សូមព្រះរាជទានត្រឹមតែ តាំងអំពីនេះជាដើមទៅ សូមទ្រង់កុំទតស្រីដទៃដោយកិលេស ។ សូម្បី ព្រះរាជាទ្រង់ឃាត់ក៏ត្រូវនាងទូលសូមរឿយៗ ទើបមិនអាចបដិសេធនូវពាក្យ របស់នាងបាន ទ្រង់ក៏ទទួល ។ តាំងអំពីកាលនោះ ទ្រង់មិនបានសម្លឹងមើល បណ្តាអ្នករបាំ ១៦០០០ នាក់ សូម្បីត្រឹមតែម្នាក់ដោយអំណាចកិលេស ។ សម័យក្រោយមក បច្ចន្តជនបទក៏កើតបះបោរ ពួកយោធាដែលបោះជំរំ ឯជនបទច្បាំងជាមួយពួកចោរ ២-៣ ដង ក៏បញ្ជូនសំបុត្រទូលដល់ព្រះរាជា ថា សត្រូវខ្លាំងក្លាក្រៃពេក ពួកខ្ញុំព្រះអង្គមិនអាចតយុទ្ធបានទេ ។ ព្រះរាជា មានព្រះបំណងយាងទៅក្នុងទីនោះ ទ្រង់ត្រួតពលនិកាយ ហើយហៅព្រះនាង មកត្រាស់ថា នែ នាងដ៏ចម្រើន យើងត្រូវទៅកាន់ជនបទ ការប្