អដ្ឋកថា កុសនាឡិជាតកទី ១

ក្បាលទី 45 · ទំព័រ 1022

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធមិត្រ ដែលស្មោះត្រង់ក្នុងការងាររបស់អនាថបិណ្ឌិក ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ករេ សរិក្ខោ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ពួកមិត្រស្និទ្ធស្នាល និងញាតិរបស់អនាថបិណ្ឌិករួមគ្នា ឃាត់រឿយៗ ថា លោកមហាសេដ្ឋី បុគ្គលនេះ មិនស្មើនឹងលោកដោយ ជាតិ គោត្រ ទ្រព្យ និងសិរីជាដើម ទាំងមិនដូចលោកឡើយ ហេតុអ្វី ទើប លោកធ្វើនូវការស្និទ្ធស្នាលជាមួយបុគ្គលនេះ កុំធ្វើឡើយ ឯអនាថបិណ្ឌិកបែរជា ពោលថា ធម្មតាការស្និទ្ធស្នាលជាមួយមិត្រដែលទាបជាងក្តី ស្មើគ្នាក្តី ដែលខ្ពស់ជាងក្តី គួរធ្វើទាំងអស់ ហើយមិនជឿពាក្យរបស់មនុស្សទាំងនោះ កាលទៅកាន់ស្រុកសួយ ក៏តាំងបុរសនោះឲ្យជាអ្នកមើលថែទ្រព្យសម្បត្តិ ហើយទើបទៅ ។ រឿងទាំងអស់ គប្បីជ្រាបដោយន័យដែលពោលហើយ ក្នុងរឿងកាឡកិណីនោះឯង ប្លែកតែក្នុងរឿងនេះ កាលអនាថបិណ្ឌិកក្រាបទូល រឿងក្នុងផ្ទះរបស់ខ្លួនហើយ ព្រះសាស្តាត្រាស់ថា ម្នាលគហបតី ធម្មតាមិត្រ ជាបុគ្គលតូចតាចមិនមាន ឯភាពជាអ្នកអាចរក្សាមិត្តធម៌បានជា ប្រមាណ ក្នុងរឿងមិត្រនេះ ធម្មតាមិត្រស្មើខ្លួនក្តី ទាបជាងខ្លួនក្តី ក្រៃលែងជាងខ្លួនក្តី គួរ សេពគប់ ព្រោះថា មិត្រទាំងអស់នោះ រមែងជួយភារៈដែលមកដល់ខ្លួនបាន ទាំងអស់ ឥឡូវនេះ អ្នកអាស្រ័យមិត្តដែលត្រួតត្រាការងាររបស់ខ្លួន ទើបជាម្ចាស់ របស់កំណប់បានតទៅ ឯបុរាណកបណ្ឌិត អាស្រ័យមិត្រដែលត្រួតត្រា ការងារ ទើបជាម្ចាស់របស់វិមានបាន ដូច្នេះ កាលអនាថបិណ្ឌិកទូលអារាធនា ទើបទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វសោយព្រះជាតិជាទេវតា ត្