នង្គលីសជាតកទី ៣
ក្បាលទី 45 · ទំព័រ 1034
( អាចារ្យទិសាបាមោក្ខពោធិសត្វពោលថា ) បុគ្គលពាល រមែងពោលនូវវាចា ដែលមិនទួទៅក្នុងវត្ថុទាំងពួង ក្នុងទីទាំងពួង មាណពនេះ មិនស្គាល់ទឹកដោះជូរ មិនស្គាល់ចន្ទោលនង្គ័លឡើយ ទើបសម្គាល់នូវ ទឹកដោះជូរ និងទឹកដោះស្រស់ ថាជាចន្ទោលនៃនង្គ័លទៅវិញ ។