អដ្ឋកថា អម្ពជាតកទី ៤

ក្បាលទី 45 · ទំព័រ 1041

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រាហ្មណ៍ សម្បូរដោយវត្តម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វាយ មេថេវ បុរិសោ ដូច្នេះជាដើម ។ បានឮថា ព្រាហ្មណ៍នោះជាកុលបុត្ត អ្នកនគរសាវត្ថី បួសថ្វាយជីវិតក្នុង សាសនា បានជាអ្នកដល់ព្រមដោយវត្ត ធ្វើអាចរិយវត្ត ឧបជ្ឈាយវត្ត និងវត្ត មានការតម្កល់ទឹកផឹក និងទឹកប្រើ ធ្វើវត្តក្នុងរោងឧបោសថ និងវត្តក្នុងរោង ភ្លើងជាដើម ជាអ្នកធ្វើវត្តឲ្យបរិបូណ៌ ក្នុងមហាវត្តទាំង ១៤ និងខន្ធកវត្ត ៨០ បោសវិហារ បរិវេណផ្លូវទៅកាន់វិហារ ឲ្យនូវទឹកផឹកដល់ពួកមនុស្សៗ ជ្រះថ្លា ក្នុងការសម្បូរដោយវត្តរបស់លោក នាំគ្នាប្រគេននិច្ចភត្តប្រមាណ ៥០០ សម្រាប់ លាភ និងសក្ការៈជាច្រើនកើតឡើង ការនៅយ៉ាងផាសុកកើតហើយដល់ភិក្ខុ ជាច្រើន ព្រោះអាស្រ័យលោក ថ្ងៃមួយ ភិក្ខុទាំងឡាយនាំគ្នាលើករឿងនេះ ឡើង អង្គុយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ភិក្ខុឈ្មោះនេះ ញ៉ាំងលាភសក្ការៈយ៉ាងច្រើនឲ្យកើតដល់ខ្លួន ព្រោះដល់ព្រមដោយវត្ត ការ នៅយ៉ាងផាសុកកើតដល់ភិក្ខុជាច្រើន ព្រោះអាស្រ័យលោកមួយរូប ព្រះសាស្តា យាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួក អ្នកអង្គុយប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយទូលឲ្យទ្រង់ជ្រាប ថា បពិត្រព្រះអង្គដ៏ចម្រើន ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ភិក្ខុ