អដ្ឋកថា កដាហកជាតកទី ៥
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអួត មួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពហុម្បិ សោ វិកត្ថេយ្យ ដូច្នេះជាដើម ។ រឿងរបស់ភិក្ខុនោះ ដូចគ្នានឹងរឿងដែលពោលហើយខាងដើមនោះឯង ។ ប្លែកត្រង់តែថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុង នគរពារាណសី ព្រះពោធិសត្វសោយព្រះជាតិជាសេដ្ឋី មានសម្បត្តិច្រើន ភរិយារបស់គាត់ប្រសូតកុមារ ទាសីក៏សម្រាលកូនក្នុងថ្ងៃជាមួយគ្នា ។ ក្មេង ទាំង ២ ចម្រើនវ័យជាមួយគ្នា កាលបុត្តសេដ្ឋីរៀនអក្សរ កូនទាសៈក៏កាន់ ក្តារឈ្នួនតាមទៅសិក្សាជាមួយបុត្តសេដ្ឋីនោះដែរ បានសរសេរ ២-៣ ដង កូនទាសៈនោះ ក៏ឈ្លាសក្នុងពាក្យសម្តី ឈ្លាសក្នុងវោហារដោយលំដាប់ ជា កំលោះមានរូបស្អាត ឈ្មោះថា កដាហកៈ បានទទួលនាទីជាស្មៀនឃ្លាំង ភស្តុក្នុងផ្ទះរបស់សេដ្ឋី ត្រិះរិះថា អ្នកទាំងនេះ គង់មិនប្រើឲ្យអញធ្វើកិច្ចជា ស្មៀនឃ្លាំងរហូត លុះឃើញទោសណាមួយតិចតួច គង់នឹងវាយ ចង ធ្វើនូវ ត្រាជាគ្រឿងចំណាំ ហើយក៏ប្រើប្រាស់ធ្វ្វើជាទាសៈតទៅ នៅឯជាយដែនមាន សេដ្ឋីជាសម្លាញ់លោកសេដ្ឋី បើដូច្នោះ អញកាន់យកសំបុត្រ ដោយពាក្យ សម្តីរបស់លោកសេដ្ឋីទៅក្នុងទីនោះ ប្រាប់ថា អញជាកូនសេដ្ឋី បញ្ឆោតសេដ្ឋី នោះហើយ សូមធីតារបស់សេដ្ឋីជាគូគាប់ គប្បីនៅយ៉ាងសប្បាយ គេកាន់ យកសំបុត្រទៅដោយខ្លួនឯង ចារិកអក្សរថា ខ្ញុំបញ្ជូនកូនប្រុសរបស់ខ្ញុំឈ្មោះ នោះ ទៅកាន់សម្នាក់របស់អ្នក ឈ្មោះថា ការសម្ពន្ធដ្ឋានរវាងខ្ញុំ និងអ្នក រវាង អ្នក និងខ្ញុំ ជាការសមគួរ ព្រោះដូច្នោះ សូមអ្នកលើកធីតារបស់អ្នកឲ្យដល់ ទារកនេះ ហើយឲ្យនៅក្នុងទីនោះឯង ខ្ញុំមានឱកាសហើយ ទើបមក ដូច្នេះហើយ យកត្រារបស់លោកសេដ្ឋីប្