អដ្ឋកថា អសិលក្ខណជាតកទី ៦
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រាហ្មណ៍ ចេះមើលលក្ខណៈដាវរបស់ស្តេចកោសល ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា តថេវេកស្ស កល្យាណំ ដូច្នេះជាដើម ។ បានឮថា ព្រាហ្មណ៍នោះ ក្នុងកាលដែលពួកជាងដែកនាំដាវមកថ្វាយដល់ ព្រះរាជា ក៏ហិតក្លិនដាវ ហើយចង្អុលបង្ញាញដល់លក្ខណៈល្អ អាក្រក់នៃដាវ បានលាភអំពីដៃរបស់ជាងដាវពួកណា ក៏ពោលដាវរបស់ជាងនោះថា សម្បូរ ដោយលក្ខណៈ ប្រកបដោយមង្គល បើមិនបានលាភសក្ការៈអំពីដៃរបស់ពួក ជាងណា ក៏តិះដៀលដាវរបស់ពួកជាងនោះថា អប្បលក្ខណ៍ ។ គ្រានោះ ជាងដាវម្នាក់ ធ្វើដាវហើយ រោយលម្ហិតម្ទេសក្នុងស្រោម នាំដាវមកថ្វាយ ព្រះរាជាៗ ត្រាស់ឲ្យហៅព្រាហ្មណ៍មកត្រាស់ថា ចូរលោកពិចារណាមើល ដាវនេះចុះ កាលព្រាហ្មណ៍ដកដាវចេញមកហិត ម្ទេសចូលក្នុងច្រមុះ ធ្វើឲ្យ គាត់កណ្តាស់ឡើង កាលព្រាហ្មណ៍កំពុងកណ្តាស់នោះឯង ច្រមុះក៏ត្រូវមុត ដាច់ជា ២ ចម្រៀក ព្រាហ្មណ៍នោះ ត្រូវដាវមុតច្រមុះប៉ុណ្ណោះ ក៏ល្បីទួទៅក្នុង ជំនុំសង្ឃ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយនាំគ្នាលើករឿងឡើងសន្ទនាក្នុងធម្មសភាថា អាវុសោទាំងឡាយ បានឮថា ព្រាហ្មណ៍ចេះមើលលក្ខណៈដាវ របស់ព្រះរាជា ហិតលក្ខណៈដាវ ជ្រុលធ្វើឲ្យច្រមុះច្រៀកជា ២ ចម្រៀក ទៅហើយ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកអ្នកអង្គុយប្រជុំគ្នាដោយរឿងអ្វី លុះភិក្ខុទាំងឡាយទូលឲ្យទ្រង់ជ្រាបហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលព្រាហ្មណ៍នោះហិតក្លិនដាវរហូតមុតច្រមុះ សូម្បីក្នុងកាលមុន ក៏ដាច់ ច្រមុះមកហើយ ទ្រង់នាំយកអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពា