អដ្ឋកថា កលណ្ឌុកជាតកទី ៧
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែល ច្រើនដោយការអួតអាងមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា តេ ទេសា តានិ វត្ថូនិ ដូច្នេះជាដើម ។ រឿងទាំងពីរ ក្នុងជាតកនោះ ក៏ដូចគ្នានឹងកដាហកជាតកនោះឯង តែក្នុង ជាតកនេះ ទាសៈរបស់ពារាណសីសេដ្ឋីនេះ មានឈ្មោះថា កលណ្ឌុកៈ ក្នុង កាលដែលបុរសនោះ គេចទៅគ្រប់គ្រងធីតារបស់បច្ចន្តសេដ្ឋី ដោយបរិវារ ច្រើន ។ ពារាណសីសេដ្ឋីឲ្យមនុស្សត្រាច់ស្វែងរក ក៏មិនដឹងទីដែលបុរស នោះទៅ ទើបបញ្ជូនសេកមួយដែលនៅជាមួយខ្លួនថា ទៅចុះ ទៅស្ញើបមើល កលណ្ឌុកៈចុះ កូនសេកត្រាច់ទៅរឿយៗ រហូតដល់នគរនោះ ក្នុងកាលនោះ កលណ្ឌុកៈបំណងនឹងលេងទឹក ឲ្យមនុស្សកាន់យកផ្កា គ្រឿងក្រអូប គ្រឿង លាប និងខាទនីយ និងភោជនីយាហារទៅកាន់មាត់ស្ទឹង អង្គុយជាមួយ សេដ្ឋីធីតា លេងទឹក ។ ក្នុងទឹកដីនោះ កាលចៅហ្វាយធំលេងកីឡាក្នុងទឹក ផឹកទឹកដោះស្រស់ បរិភោគភេសជ្ជៈ ដែលមានរសប្រៃ ព្រោះដូច្នោះ កាល ជនទាំងនោះលេងទឹកអស់មួយថ្ងៃ ការរងាក៏បៀតបៀនមិនបាន តែកលណ្ឌុកៈ នោះ កាន់ពែងទឹកដោះស្រស់ ខ្ពុរមាត់ ហើយស្តោះទឹកដោះស្រស់នោះចោល តែកាលស្តោះចោល ក៏មិនស្តោះក្នុងទឹកទេ ស្តោះលើក្បាលសេដ្ឋីធីតាទៀតផង ឯកូនសេកហើរដល់ច្រាំងស្ទឹង ក៏ទំត្រង់មែកល្វាមួយមែក សម្លឹងមើល ក៏ចាំកលណ្ឌុកៈបាន ឃើញកំពុងស្តោះដាក់ក្បាលសេដ្ឋីធីតា ក៏ពោលថា នែ អាកលណ្ឌុកៈជាតិថោកទាប ចូរអានឹកដល់ជាតិកំណើតដើមរបស់ខ្លួនផងចុះ កុំយកទឹកដោះស្រស់ខ្ពុរមាត់ ហើយស្តោះដាក់សីសៈសេដ្ឋីធីតាដែលសម្បូរ ដោយជាតិ ចម្រើនដោយសុខឡើយ អាមិនដឹងប្រមាណរបស់ខ្លួនឡើយ ហើយពោលគាថានេះថា នុ៎ះជាប្រទេស នុ៎ះជាទីកន្លែង ( គឺផ្ទៃនៃទាសី ) សូម្បីខ្ញុំជាសត្វ គោចរក