អដ្ឋកថា អគ្គិកជាតកទី ៩
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ កុហកនោះឯង ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នាយំ សិខា បុញ្ញហេតុ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នដូចគ្នានឹងរឿងដែលពោលហើយ ខាងដើមនោះឯង ។ សេចក្តីសង្ខេបថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក ្នុងនគរពារាណសី ។ ព្រះពោធិសត្វ សោយព្រះជាតិជាស្តេចកណ្តុរក្នុងព្រៃ កាលនោះភ្លើងឆេះព្រៃ ។ ចចកមួយក្បាល មិនអាចរត់រួច ឈរសកក្បាល ត្រង់រន្ធឈើមួយដើម រោមត្រូវភ្លើងឆេះ សល់តែរោមត្រង់ក្បាលដែលសក ត្រង់ដើមឈើ ដូចកោរទុកជុក ។ ថ្ងៃមួយ ចចកផឹកទឹកក្នុងត្រពាំង មើល ស្រមោលឃើញជុកហើយ គិតថា ឥឡូវនេះ វត្ថុដែលជាឫសគល់នៃភណ្ឌៈ កើតដល់អញហើយ កាលអញនៅព្រៃ ឃើញហ្វូងកណ្តុរនោះ គិតថា អញ នឹងកុហកស៊ីកណ្តុរទាំងនេះ បានឈរក្នុងទីមិនឆ្ងាយ តាមន័យដែលពោល ហើយខាងដើមនោះឯង ។ កាលនោះ ព្រះពោធិសត្វដើររកស៊ី ឃើញចចក នោះហើយ ចូលទៅរក ដោយសម្គាល់ថា បុគ្គលនេះមានសីល ហើយសួរថា អ្នកឈ្មោះដូចម្តេច ចចកឆ្លើយថា ខ្ញុំឈ្មោះអគ្គិកភារទ្វាជៈ កណ្តុរសួរថា លោកមកធ្វើអ្វី ចចកឆ្លើយថា មកដើម្បីជួយគ្រប់គ្រងពួកអ្នក កណ្តុរសួរថា លោកធ្វើដូចម្តេច ទើបរក្សាពួកខ្ញុំបាន ចចកឆ្លើយថា ខ្ញុំចេះវិធីគណនាដែល ហៅថា រាប់ដោយកន្ទុយ ក្នុងកាលដែលពួកអ្នកនាំគ្នាចេញទៅរកស៊ីនៅ ពេលព្រឹក យើងក៏រាប់ថា មានចំនួនបុណ្ណេះ ក្នុងកាលត្រឡប់ក៏ត្រូវរាប់មើល កាលយើងរាប់ទាំងព្រឹក ទាំងល្ងាចយ៉ាងនេះ ក៏នឹងរក្សាពួកអ្នកបាន ព្រះ ពោធិសត្វពោលថា បើដូច្នោះ សូមអរក្សាពួកយើងចុះ ។ ចចកទទួលពាក្យ ថា សាធុ ក្នុងកាលដែលពួកកណ្តុរចេញទៅក៏រាប់ ១-២-៣ ជាដើម ក្នុង កាលដែលត្រឡប់មក ក៏រាប់ដោយទំនងដូចគ្នា ហើយស្