កោសិយជាតកទី ១០
ក្បាលទី 45 · ទំព័រ 1071
( ព្រាហ្មណ៍ជាប្តីពោលថា ) នាងចូរបរិភោគឲ្យដូចជាសម្តី ចូរលេប ( ថ្នាំ ) ឲ្យដូចជាបាយដែលនាងស៊ីហើយ ម្នាលព្រាហ្មណី ជា កោសិយគោត្រ ( ព្រោះ ) វាចា និងភត្តដែលនាងបរិភោគហើយ ទាំងពីរ ( នេះ ) មិនស្មើគ្នាទេ ។ កោសិយជាតកទី ១០ ចប់ កុសនាឡិវគ្គទី ១៣ ចប់ ឧទ្ទាននៃកុសនាឡិវគ្គនោះ គឺ និយាយអំពីកុសនាឡិជាតក ១ យស ១ ទឹកដោះជូរ ១ ស្វាយ ១ ទាសៈឈ្មោះកដាហកៈជាគម្រប់ប្រាំ ១ ទឹកដោះស្រស់ ១ វិឡារវត្ត ១ ចចកមានកំបោយ ១ កណ្តាស់អាក្រក់ ១ ព្រាហ្មណីជាកោសិយគោត្រ ១ ត្រូវជា ១០ ។