អដ្ឋកថា កោសិយជាតកទី ១០

ក្បាលទី 45 · ទំព័រ 1072

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធមាតុគ្រាម ក្នុងនគរសាវត្ថីម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យថា វាចា ច ភុញ្ជស្សុ ដូច្នេះជាដើម ។ បានឮថា នាងជាព្រាហ្មណីរបស់ព្រាហ្មណឧបាសក ដែលមានបសាទសទ្ធាម្នាក់ ជាស្រីប្រព្រឹត្តអាក្រក់យ៉ាងខ្លាំងក្លា ជាបុគ្គលគ្រោតគ្រាត ជាបុគ្គល លាមក ពេលយប់ប្រព្រឹត្តក្រៅចិត្តប្តី ពេលថ្ងៃមិនធ្វើការងារណាមួយ សម្តែង អាកប្បកិរិយាធ្វើជាឈឺ ដេកដកដង្ញើមធំទៅមក កាលនោះ ព្រាហ្មណ៍សួរថា នែនាង នាងមិនសប្បាយរឿងអ្វីឬ ស្រីនោះឆ្លើយថា ខ្យល់សៀតពោះរបស់ខ្ញុំ ព្រាហ្មណ៍សួរថា បើដូច្នោះ បានអ្វី ទើបសមគួរ នាងឆ្លើយថា បានយាគូ ភត្ត និងប្រេងជាដើមដែលប្រណីតៗ មានរសល្អ ទើបគួរ ។ ព្រាហ្មណ៍ទៅរក វត្ថុដែលនាងត្រូវការមកឲ្យ ធ្វើកិច្ចគ្រប់យ៉ាងដូចជាទាសៈ ឯនាងព្រាហ្មណី ពេលព្រាហ្មណ៍ចូលផ្ទះក៏ដេក ពេលព្រាហ្មណ៍ចេញទៅ ក៏សប្បាយជាមួយ សហាយ ព្រាហ្មណ៍ត្រិះរិះថា ខ្យល់ដែលសេតោសរីរៈភរិយារបស់អញនេះ មើលទៅមិនមានទីបំផុត ។ ថ្ងៃមួយ ទើបកាន់គ្រឿងក្រអូប និងផ្កាជាដើម ទៅកាន់ជេតពនវិហារ បូជាព្រះសាស្តា ថ្វាយបង្គំហើយ អង្គុយក្នុងចំណែក ម្ខាង កាលព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ព្រោះហេតុអ្វី ទើបអ្នកមិន ឃើញមក ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន បានឮថា គំនរ ខ្យល់សៀតនូវសរីរៈព្រាហ្មណីរបស់ខ្ញុំព្រះអង្គៗ ត្រូវស្វែងរកសប្បិ ប្រេងជា ដើម និងភោជនដែលប្រណីតៗ ឲ្យនាង រាងកាយរបស់នាងមើលទៅដូចជា ធំធាត់ ផូរផង់ មានពណ៌សម្បុរល្អ តែរោគខ្យល់ មើលទៅមិនមានទីបំផុត ឡើយ ខ្ញុំព្រះអង្គត្រូវប្រណិប័តន៍នាងរឿយៗ ទើបមិនបានឱកាសមកវិហារ នេះ ព្រះសាស្តាទ្រង់ជ្រាបភាព