បញ្ចភិរុកជាតកទី ២
ក្បាលទី 45 · ទំព័រ 1085
( ព្រះរាជាពោធិសត្វពោលថា ) យើងមិនបានលុះក្នុង អំណាចនៃពួកយក្ខិនីឡើយ ព្រោះមានសេចក្តីព្យាយាមដ៏មាំក្នុងឧបាយ គ្រឿង ណែនាំរបស់ព្រះបច្ចេកពុទ្ធ ជាអ្នកឈ្លាសផង ព្រោះភាពជាអ្នកគ្របសង្កត់ សេចក្តីខ្លាច និងសេចក្តីតក់ស្លុតផង សុវត្ថិភាពចាកភ័យដ៏ធំនោះមានដល់ខ្ញុំ ។